ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ផ្ដើមតម្លើងបង្គំកៅអីនៅពហុកីឡដ្ឋានមរតកតេជោ

115

​ភ្នំពេញ:លោកថោង ខុនប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអញ្ជើញទោធ្វើជាសាក្សីក្នុងការតម្លើងបង្គំកៅអី សម្រាប់អង្គុយទស្សនាបាល់ទាត់ ក្នុងពហុកីឡដ្ឋានមរតកតេជោនាព្រឹកថ្ងៃទី៩មករា ។
​ពិធីនេះក៏មានការចូលរួមពីសំណាក់លោកWang Chun Xian ដែលជាតំនាងក្រសួងពាណិជ្ជកម្មចិនទៀតផង ។សូមបញ្ជាក់ថាបង្គំកៅអីថ្មនេះ មានចំនួន៤.៦២៤ដុំ ជណ្ដើរមាន២.៣៩២កាំ និង បង្កាន់ដៃចំនួន១៩២ ។បន្ទាប់ពីចាប់បង្គំបេតុងនេះ ហើយទើបបំពាក់កៅអីជ័រដែល អាចផ្ទុកមនុស្សបានចំនួន៥៥.០០០នាក់ និងកៅអីបម្រុងចំនួន ៥.០០០កៅអីទៀតផង ។កីឡាដ្ឋាននេះមានសមត្ថភាព ជន្លៀសមនុស្ស ដោយប្រើពេលតែ៧នាទីប៉ុណ្ណោះ ។មណ្ឌលទស្សនាបាល់ទាត់នេះ មាន៥ជាន់ដោយមានជាន់ផ្ទាល់ដី ជាន់កណ្ដាល និងជាន់ខ្ពស់បំផុត ។
រយៈពេល១៦ខែហើយដែលពហុកីឡដ្ឋាននេះ ចាប់ផ្ដើមសាងសង់ ។ ពហុកីឡដ្ឋាននេះប្រើកម្លាំងលកម្មទាំងវិស្វករ ទាំង អ្នកបច្ចេកទេស និងកម្មករចំនួន៥៨០នាក់ដែលក្នុងនោះមានកម្មករ និង អ្នកបច្ចេកទេសខ្មែរចំនួន២៤០នាក់ ។
ពហុកីឡដ្ឋានដែលធ្វើឡើងក្រោមជំនួយឥតសំណង របស់រដ្ឋាភិបាលចិននេះ មានតម្លៃជាង១៦០លានដុល្លារសហរដ្ឋអាមេរិក ។ មកទល់ពេលនេះកសាងសម្រេច បានជាង៤០ភាគរយហើយ ។បើតាមការគ្រោងទុកការសាងសង់នឹងបញ្ចប់ នៅចុងឆ្នាំ២០២០ដែលពេលនោះ រដ្ឋាភិបាលចិននឹងប្រគល់ជូនរដ្ឋាភិបាលកម្ពុជាតែម្ដង ។
សូមបញ្ជាក់ថាពហុកីឡដ្ឋានមរតកតេជោ បានបញ្ចប់ការ សាងសង់មជ្ឈមណ្ឌលហែលទឹក និង វិមានសម្រាប់ប្រកួតកីឡាក្នុងសាល បានរួចរាល់អស់ហើយ ។សម្រាប់មណ្ឌលហែលទឹក និង កីឡាក្នុងសាលមួយចំនួនបានបើកការប្រកួតខ្លះៗហើយ ។

​លោកថោង ខុនបានចាត់ទុកថា តំបន់ពហុកីឡដ្ឋានមរតកតេជោនេះ នឹងក្លាយជាទីក្រុងរណប ដ៏ទាក់ទាញបំផុតមួយនាពេលអនាគត ។

អត្ថបទដែលជាប់ទាក់ទង