ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដោយការឆ្វេសប្រ​ហែ​ស​រថយន្ដឈប់ភ្លើងស្តុប​ ម៉ូ​តូឈប់អែម​រួចចេ​ញដំណើរ ទាក់ដៃចង្កូតម៉ូតូ​ បង្កគ្រោះថ្នាក់ ដោយ​មិននឹកស្មានដល់️

83

កំពង់ស្ពឺ​ ៖​ នៅលើផ្លូវជាតិលេខ៤ គ.ម ៤៦-៤៧ ត្រង់ចំណុ​ ចភ្លើងស្តុប​ ភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពី​ ថ្ងៃ៩ មករា ២០១៩ វេលាម៉ោង​១២:២០នាទី រថយន្ដ​ ១​គ្រឿងម៉ាក​ ISUZU ពណ៌ត្រៃអ៊ី គ្មានផ្លាកលេខ សឺមីរ៉ឺម៉ក គ្មានផ្លាកលេខ អ្នកបើកបរឈ្មោះសឿង ទិតរស្មី ភេទប្រុស អាយុ​ ៤០ឆ្នាំ​ រស់នៅភូ​មិអូរអង្គំ ឃុំអមលាំង ស្រុកថ្ពង បើកបរពីកើតទៅ​លិច លុះដល់ចំណុចភ្លេីងស្ដុបថ្មី​ ឈប់បន្ទាប់មកក៏​មានម៉ូតូ​ ១គ្រឿងម៉ាកZUSUKI VIVA ពណ៌ខ្មៅ​លេខ​ កំពង់ស្ពឺ1D-7127​ អ្នកបើកបរឈ្មោះលី ប៊ុន​គង់ ភេទប្រុស អាយុ​ ៦៧ឆ្នាំ​ ឌុបមនុស្សម្នាក់​ឈ្មោះគង់ មុនី ភេទស្រី អាយុ​ ៦០ឆ្នាំទាំងពីរនាក់​រស់នៅ​ ភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន បើកបរពីខាងក្រោយស្របទិសគ្នា បើក​សសៀរមកខាងឆ្វេងរថយន្ដនៅក្បែខឿនទ្រូងផ្លូវ ហើយនៅពេលភ្លើងស្តុប​ ពណ៌ខៀវរថយន្ដក៏បើកចេញទៅមុខបណ្ដាលឲ្យទាក់ដៃម៉ូតូធ្វើឱ្យគ្រោះថ្នាក់ម​នុស្ស និងខូចខាតសម្ភារៈ​ របួសធ្ងន់មនុស្ស ១នា​ក់​ប្រុស(អ្នកបើកបរម៉ូតូ)​។ ចំណុច​គ្រោះថ្នាក់​បណ្ដា​លមកពីការឆ្វេសប្រហែលរបស់អ្នកបេីកម៉ូតូ​ បេីក​ទៅឆ្វេងខុសចំណុច​ និង​កត្តា​យានយន្ដ។
ក្រោយហេតុការណ៍​គ្រោះថ្នាក់​ចរាចរវត្ថុតាង​ ទាំងពីរយកមករក្សាទុកនៅការិយាល័យនគរបា​ល​ ចរាចរណ៍ខេត្ត ចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង