ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឪពុកផ្កាយ​៤ កូន​ពាក់​សក្តិ៤ មិនបាន ប្រធានសវនកម្មក្រសួងមហាផ្ទៃស្មោះ!

186

ភ្នំពេញ​៖ នៅលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ កំពុងមានភាពល្បីល្បាញ រឿងមន្រ្តីនគរបាលមួយរូប នៅវ័យក្មេងអាយុប្រមាណ២០ឆ្នាំ មិនទាន់លែងប៉ៅដោះម៉ែផង តែពាក់ស័ក្តិ៤ ចង់បាក់ស្មា ដែលកំពុងរងផ្ទុះរិះគន់យ៉ាងខ្លាំង។ បណ្តាញសង្គមបាននិយាយថា ប្រហែលជាមន្រ្តីនគរបាលរូបនោះ ពាក់និងបំពេញការងារ តាំងពីក្នុងពោះម្តាយ របស់មកម្ល៉េះមើលទៅ! ទើបបានជាអាយុ២១ឆ្នាំ ហើយរៀនមិនទាន់ចប់បាក់ឌុបផង ពាក់សុទ្ធតែសក្តិ៤បែបនេះ។

បណ្តាញសង្គមបានបន្ថែមថា សម័យបើមិនឡើងសក្តិតាមបក្ខពួក សាច់ញាតិទើបជារឿងចម្លែក ហើយម្យ៉ាងទៀត នៅទាន់គេយកលុយ ជាថ្នូរនឹងបុណ្យសក្តិ តំណែង ក៏ខំស្រូតយកកន្លែងខ្លាញ់ឲ្យហើយទៅ តែដល់ថ្ងៃមុខគេយកលុយ ប្រយ័ត្នស្ដាយក្រោយ ជាពិសេសនៅពេលបោះឆ្នោតម្តងៗ ខំណាស់ ដើរសំពះរាស្រ្តយកសន្លឹកឆ្នោត តែដល់បានឈ្នះហើយ អត់ដែលដាក់កូនរាស្រ្តសាមញ្ញមកធ្វើការងារអ្វីសោះ ឃើញតែកូនមន្រ្តីនេះ មន្រ្តីនោះ លោកនេះ លោកនោះឲ្យព្រោងព្រាតទៅវិញ ហើយមកចោទកូនរាស្រ្តមិនចេះ ទើបមិនហៅឲ្យមកធ្វើការនោះអី។

មន្ត្រីនគរបាលក្រសួងមហាផ្ទៃម្នាក់ បានឱ្យដឹងថា ក្មេងប្រុស ដែល​ពាក់​ស័ក្តិ ៤ មានឈ្មោះ ណ​យ សុភិ​រុណ មាន​ឋានន្តរស័ក្តិ ថ្នាក់វរសេនីយត្រី ស័ក្តិ ៤ និង​មានមុខ​តំណែង ជា​អនុប្រធាននាយកដ្ឋាន​ស​វន​កម្ម​ទី​១ នៃ​អគ្គនាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង នៃ​ក្រសួងមហាផ្ទៃ​​ ដែលត្រូវកូនពៅ​របស់​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ធឹ​ម សុ​ផា អគ្គនាយក នៃអគ្គនាយកដ្ឋាន​​សវនកម្ម​ផ្ទៃក្នុង នៃ​ក្រសួងមហាផ្ទៃ​។​

​រកឯណាបានស្រុកខ្មែរសោះ ឪពាក់ផ្កាយ៤ ចំណែកកូនប្រុសពៅពាក់សក្តិ៤ស្មោះ។ នៅ​ប៉ុន្មាន​ថ្ងៃនេះ លោក​ស័ក្តិ ៤ ណ​យ សុភិ​រុណ កំពុង​ល្បីល្បាញ​តាម​ហ្វេ​ស​ប៊ុ​ក ដោយ​គេ​បាន​ចែកចាយ​រូបថត​របស់លោក ដែល​នៅក្នុង​រូបនោះ គឺ​ឪពុក​ពាក់​ផ្កាយ ៤ ឈរ​ពីមុខ រីឯ​កូនប្រុស​ពៅ ពាក់​ស័ក្តិ ៤ ឈរ​ពីក្រោយ​។

មន្ត្រី​ដដែល​បន្តថា ការពាក់​ស័ក្តិ ៤ ​របស់លោក​វរសេនីយ៍ត្រី ណ​យ សុភិរុណ នៅពេលនេះ គឺ​លោកពុំទាន់​រៀន​ចប់​ថ្នាក់​ទី​១២ នៅឡើយ ហើយ​ឮថា លោក​ទើបបាន​ចូល​ក្របខ័ណ្ឌ​ប៉ូលិស កាលពី​ឆ្នាំ​២០១៧ គឺ​នៅពេល​លោក អាយុ ១៨​ឆ្នាំ ហើយ​នៅ​ឆ្នាំ​២០១៩​នេះ លោក ណ​យ សុភា​រុណ មាន​អាយុ ២១​ឆ្នាំ​ហើយ​។ ​

លោកណ​យ សុភិរុណ ចូលធ្វើជាប៉ូលិសនៅអាយុ ១៨​ឆ្នាំ ដោយសារតែអំណាចរបស់ឪពុកខ្លួន បើប្រៀបធៀបនឹងរាស្រ្តវិញ អាយុប៉ប៉ុណ្ណេះបើសិនជាចង់ចូលធ្វើការដូច ​
លោកណ​យ សុភិរុណ នឹងត្រូវគេថា មិនទាន់គ្រប់អាយុ នៅក្មេង និងមិនគ្រប់លក្ខណៈថែមទៀតផង ។ប៉ុន្តែសម្រាប់លោកណ​យ សុភិរុណ វិញ ឥតបញ្ហា ព្រោះឪអញ្ញផ្កាយ៤ វើយ!។

ដោយឡែកមន្ត្រី ​ខ្លះ​ទៀតនិយាយថា តាមពិត លោក​ប៉ូលិស ស័ក្តិ ៤ ណ​យ សុភា​រុណ នៅពេលនេះមាន​ប្រពន្ធ​កូនមួយ​ហើយ គ្រាន់តែ​គ្នា​សាច់​ចាំ មិនមែន​គ្នា មិនទាន់​គ្រប់​អាយុ​ទេ​។ ដូច្នេះ​លោក ក៏​ចូល​ធ្វើជា​ប៉ូលិស មិន​ខុសច្បាប់​ទេ​។ គ្រាន់​ថា បាន​ឡើង​ស័ក្តិ​លឿន​ពេក​ ព្រោះថា តាមធម្មតា ទម្រាំឡើងបាន ១ស័ក្តិៗ យ៉ាងតិចក៏រយៈពេល ២ឆ្នាំដែរ​។

​ ទោះបីជាយ៉ាងណាករណីនេះ នៅថ្ងៃទី៩មករា មិនអាច​សុំ​ការបំភ្លឺ​ពី​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ធឹ​ម សុ​ផា អគ្គនាយក​សវនកម្ម​ផ្ទៃក្នុង នៃ​ក្រសួងមហាផ្ទៃ បានទេ​។

អ្នកនិយម​ប្រើប្រាស់ហ្វេស​ប៊ុកជាច្រើន ​មាន​ការកោត​សសើរ និង​បែបបញ្ចើចបញ្ចើ​ និង​ដាក់ជា​សំណួរ​ជា​ច្រើន ​ទៅ​កាន់​គាត់​នោះ​ថា​ គាត់ជាអ្នកណា? ចូល​ធ្វើប៉ូលិស​តាំងពី​ឆ្នាំណា? មាន​បទ​ពិសោធន៍​សមត្ថភាព និង​គុណ​សម្បត្តិអ្វីខ្លះ​ ទើប​អាច​ពាក់សក្តិ​៤ ទាំង​ក្មេង​បែប​នេះ?
ប្រភពព័ត៌មាន​បានបង្ហើបប្រាប់​ទៀតថា អគ្គ​សវនកម្ម​ផ្ទៃក្នុង គឺ​មិនមែន​មានតែកូន​ប្រុសពៅ របស់​លោកនាយ​ឧត្តមសេនីយ៍​ ធឹម សុផា នោះទេ គឺនៅ​មានសែស្រឡាយ​មួយចំនួន​ទៀត ហើយមាន​ឋានន្តរសក្តិខ្ពស់​ថែមទៀត​ផង ដែល​ជាហេតុ​នាំ ឲ្យមាន​មន្ត្រីក្នុងអង្គភាព​ខ្លះ មាន​សតិអារម្មណ៍ ឬផ្លាស់ប្តូរចេញ​ក៏មានដែរ។

លោកWilliam Guang វឌ្ឍនា សារពង្ស ដែលជាប្រធានគណបក្សខ្មែរក្រោក បានសរសេរលើផេកហ្វេសប៊ុកថា ក្មេងប្រុសអាយុជាងម្ភៃ ម្នាក់នេះឈ្មោះ ណយ សុភិរុណ ចូលធ្វើមន្ត្រីនគបាល ៣ ឆ្នាំឡើង៣សក្តិ បច្ចុប្បន្ន ជាអនុប្រធាននាយកដ្ឋានសវនកម្មទី១ មានឪពុក ឈ្មោះ ធឹម សុផា ពាក់ផ្កាយ៤ ជាអគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង។
សរុបមក ឪពុក កូន និងបងប្អូនសែស្រឡាយ លោក ធឹម សុផា នេះជាច្រើននាក់ កំពុងធ្វើការក្នុងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង , សូមជនរួមជាតិ កុំយកករណីក្មេងនេះ មានប្រពន្ធកូនមកឡូកឡំ ក្មេងប្រុសអាយុ១៧​ ក៏អាចមានគ្រួសារបានដែរ តែអាយុជាង២០ កាន់ដំណែងជាអនុប្រធាននាយកដ្ឋានទើបជារឿងខុសឆ្គង។ ករណីនេះ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ពីគណបក្សខ្មែរក្រោក និងស្រាវជ្រាវ តាមដានដើម្បីឈានដល់ការយកភស្តុតាងនានា ដាក់លើតុពិភាក្សា ក្នុងកិច្ចប្រជុំជាមួយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពេលឆាប់ៗនេះ ដើម្បីជាការចូលរួមប្រឆាំងវប្បធម៌ បក្ខពួកសែស្រឡាយ ក្នុងមុខងារសាធារណៈ។ យើងខ្ញុំ និងទាមទារកចម្លើយបំភ្លឺជាក់លាក់មួយ ដែលអាចទទួលយកបាន ដើម្បីធានាថាការប្រឡងចូលក្របខ័ណ្ឌ មន្ត្រីរាជការ របស់ក្រសួងមហាផ្ទៃ គឺប្រកបដោយ តម្លាភាព អព្យាក្រឹត្យ គ្មានអំពើពុករលួយ សែស្រឡាយ ។

សូមបញ្ជាក់ថា លោកវរសេនីយ៍ត្រី ណយ សុភិរុណ អត្តលេខ ៧៧១១៩ នាយរងការិយាល័យសវនកម្មទី៤ ត្រូវបានតែងតាំង ទៅជាអនុប្រធាននាយកដ្ឋានសវនកម្មទី១ កាលពីថ្ងៃទី២២​ខែសីហាឆ្នាំ២០១៨។

Vuthrina Cheng ពួកអាបំផ្លាញ់ជាតិក្លាចកូនអត់បានចូលរួមបំផ្លាញ់ជាមួយ ទុកអោយកូនរៀនចប់ថ្នាក់សិនទៅវាស្លាប់ ឬ ?

ផេកហ្វេសប៊ុកឈ្មោះ Pheng Vannak News បានលើកឡើងថា មិនមែនតួនាទីតូចទេ​ គឺ​ ឡើងផ្លោះ​ ពី​អនុប្រធាន​ការិយាល័យ​ ទៅជា​អនុប្រធាន​នាយកដ្ឋាន​ ទាំងមិនទាន់ឈប់បៅដោះផង​ បើកម្ពស់​ គឺ​ ដឹងតែធ្លាក់ហើយ​ តែ​ លុយធ្វើឲ្យក្មេងម្នាក់នេះជាប់​ ។ គណៈកម្មាធិការ​រើសយប់​ បានមើលមិនឃើញ​ក្មេងតឿ​។ បងប្អូន​ទាំងអស់គ្នា​ទាយទៅមើល​ ថាកម្ពស់ប៉ុន្មាន​ ? ត្រឹមត្រូវ​តាមលក្ខន្តិកៈដែលក្រសួងតម្រូវដែរឬទេ​ ?

គណនីហ្វេសប៊ុក ឈ្មោះបង នី បានបញ្ចេញមតិថា កងកម្លាំងឥឡូវពិបាកណាស់ មិនឲ្យតែមានខ្សែមានលុយ ទោះមិនចេះអី ក៏ឡើងធំបានដែរ។ គណនីយ ឈ្មោះ Sky Nova ៖ មានខ្សែ
បើចូលកាន់តំណែងល្មម ឬធំ ចូលដំបូង ដែលមិនចេះការងារ និងមិនមានបទពិសោធន៍ការងារសោះ ទ្រឹស្តីគេថា ជួយបង្រៀនគាត់បណ្តើរៗ ទៅយូរៗ គង់តែចេះទេ។ ធ្វើយូរទៅការងារគង់តែបង្រៀនយើងវិញទេ។ អត់ខ្សែ
អានេះ ធ្វើការងារយូរៗទៅ ភ្លើៗ គ្មានចេះម៉ង់ទីទុយអីទេ ។ ធ្វើការងារយូរហើយកាន់តែ ល្ងង់ទៅៗ( អាឡប់)។ គណនី ឈ្មោះខ្មៅស្រែ ៖ ខ្ងុំស្គាល់ក្មេងសក្តិ៤នោះច្បាស់ណាស់បង គាត់ឈ្មោះភិរុណ រហូតមកដល់ឥឡូវ ក្មេងនោះប្រហែលអាយុជាងដប់ឆ្នាំទេ ពីព្រោះខ្ញុំធ្លាប់ងូចទឹកឲ្យក្មេងនោះតាំងពីរក្មេងនោះ អាយុ៧/8ឆ្នាំ ហើយលោកប៉ាក្មេងនោះឈ្មោះធឹម សុផា កាលនោះគាត់ នៅសក្តិ៥ទេបង ដល់បច្ចុប្បន្នឃើញនៅក្នុងហ្វេសប៊ុកចឹង ខ្ញុំភ្ញាក់ខ្លួនព្រឺត។ គណនី ឈ្មោះ Ben Sen ៖ រឿង police និង ទាហាននេះ គឺ គេរើសទៅតាមជំនាញ មានការប្រឡង កាយសម្បទារ ជាមុន មែនទេ រឿងកម្ពស់ គឺជារឿងសំខាន់ បើរើស police ( ត្រែទ័ព ) គឺសម្រាប់លំអពិធីការ ឬ បុណ្យជាតិ ប៉ុន្តែបើកងកម្លាំងបង្ក្រាប គឺកាយសម្បទារ និង អាយុ ជាការសំខាន់។ នៅក្នុងរូបនេះ បង្ហាញថាអ្នកនោះ ខ្វះសមត្ថភាព និង មានការពុករលួយ មិនសមជាកងសន្តិសុខប្រកបដោយ ជំនាញឡើយ។ ចំណែកគណនីឈ្មោះ Makara Chhim បានរិះគន់ថា យ៉ាហ៊ី! កង្កែបឆាខ្ញី គេថតកុនទេដឹង? បើពិតមែននោះ ថាតើលោកប្អូនហ្នឹងនៅអង្គភាពណា? បានចូលវគ្គបណ្តុះបណ្តាល ប៉ូលិសនៅណាដែរ? ចូលធ្វើការខែឆ្នាំណា? មានស្នាដៃការងារអ្វីខ្លះ ជូនពលរដ្ឋ និងប្រទេសជាតិ? អាធ្យាស្រ័យ។ ឯគណនីហ្វេសប៊ុកឈ្មោះ Vicheika Kann បានបញ្ចេញសារថា គាត់មុខក្មេងអាយុច្រើនដឹង?
ហេហេ… តែយ៉ាងណាក៏ដោយ មើលតែបងខេមរាយើងទៅ ចូលទាហានមិនបានប៉ុន្មានឆ្នាំផង ពាក់ផ្កាយបាត់។
បងប្រុសខ្ញុំវិញ រៀនទាហាន៤ឆ្នាំ ហូបត្រកួន ផ្អកស្ទើររាល់ថ្ងៃ ពេលរៀន ធ្វើការជិត១០ឆ្នាំ ប្រឹងធ្វើការចង់ដាច់ខ្យល់ បានត្រឹមសក្តិ៤-៥
គ្នាប្រឹងទម្រាំបានប៉ុណ្ណឹងមានអ្នកផ្កាយ១-២ មានខ្សែគេថាបានសក្តិ៤-៥ ដោយសារសូកលុយទៀត។
ហាហា… ប្រាក់ខែទាហាន គ្មានខ្សែ ដូចគ្រួសារខ្ញុំ មានលុយឯណាទៅសូកគេនោះ? តែអែបអប ឬលើកជើងមិនចេះផង។

ក្រោយពីមានការបង្ហោះរូប នគរបាលម្នាក់ ឈរអមជាមួយ ប៉ូលិសជាច្រើន ដែលមើលទៅហាក់វ័យក្មេង មិនគ្រប់អាយុ ដែលពាក់សក្តិរហូតទៅដល់ ឋានៈវរសេនីយ៍ ធ្វើឲ្យមានការស៊ែរចែករំលែកតៗគ្នា ពេញបណ្ដាញសង្គមហ្វេសប៊ុក រហូតធ្វើឲ្យផ្ទុះការមិនពេញចិត្ដចំពោះរឿងមួយនេះ។ ក្នុងបណ្តាញសង្គមឥឡូវកុំតែហ៊ាន មានទូរស័ព្ទស្មាតហ្វូតគ្រប់គ្នា ឲ្យតែមានរឿងមិនប្រក្រតីភ្លាម ដឹងតែផ្ទុះលើបណ្តាញសង្គមហើយ ហើយជាពិសេសនោះប្រជាពលរដ្ឋឥឡូវនេះចេះណាស់ គេដឹងក្តៅត្រជាក់ណាស់ ហើយក៏គ្មានកូនរាស្រ្តទៅអង្គុយធ្វើការកន្លែងអស់ហ្នុងបានទេ ក្រៅតែកូនអស់លោកហ្នុងឯង។
មិនត្រឹមតែប៉ុណ្ណឹងនោះទេ ធ្វើឲ្យមានការប្រតិកម្មពីសំណាក់ ថ្នាក់ដឹងនាំមួយចំនួន ចង់ឲ្យមានការ បំភ្លឺឲ្យបានច្បាស់ លើរឿងមួយនេះ។ យ៉ាងណាមិញ មកដល់ពេលនេះយើងបានដឹងពី អត្ដសញ្ញាណរបស់ បុរសនគរបាលខាងលើហើយ ដោយគាត់ មានគណនីហ្វេសប៊ុកឈ្មោះ ថា “Khun Run”។ ដែលរូបថតមួយនោះគឺ ឈរតម្រង់ជួរនៅពីក្រោយឳពុក ដែលពាក់ផ្កាយ ៤៕


អត្ថបទដែលជាប់ទាក់ទង