ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ជាប់ពន្ធនាគារ៣ឆ្នាំ ករណីជេរប្រមាថព្រះមហាក្សត្រ

133


ភ្នំពេញ៖​ បុរសម្នាក់ដែលសរសេរថាលើបណ្តាញសង្គមហ្វេសប៊ុកប្រមាថព្រះមហាក្សត្រកម្ពុជា ត្រូវបានលោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩នេះ បានប្រកាសសាលក្រម សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារចំនួន៣ឆ្នាំ និងពិន័យជាប្រាក់ ចំនួន៥លានរៀល ។

ជនជាប់ចោទឈ្មោះ អៀង ជុលសា កើតឆ្នាំ១៩៩២​ ត្រូវចាប់ខ្លួននៅវេលាម៉ោង១៦៖៤០នាទី​ ថ្ងៃទី១៥​ ខែមិថុនា​ ឆ្នាំ២០១៨​ នៅសង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។​ សមត្ថកិច្ចនគរ​បាល​ នៃស្នងការដ្ឋានខេត្តត្បូងឃ្មុំ​ កាលពីរសៀលថ្ងៃទី១៥​ ខែ​មិថុនា​ ឆ្នាំ​២០១៨​ បានឃាត់បុរស​ម្នាក់​ បន្ទាប់ពីគេបានប្រើ​ Account facebook​ ឈ្មោះអៀង ជលសារ ហើយជេរប្រមាថ​ព្រះមហា​ក្សត្រ​ កាលពីថ្ងៃពុធ ទី១៣ ខែមិថុនា ឆ្នាំ២០១៨ ម៉ោង៩.១៦នាទីយប់ ។

លោកឧត្តមសេនីយ៍ទោ បែន​ រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ​ បានឱ្យដឹងថា​ បន្ទាប់ពី​ធ្វើស្រាវជ្រាវលើបណ្តាញសង្គម ដោយសហ​ការជាមួយ​ បណ្តាក្រុងដែលសង្ស័យជាអាសយដ្ឋានបច្ចុប្បន្ន របស់ជនម្ចាស់គណនេយ្យ ខាងលើដូចជា៖ ខេត្តស្វាយរៀង រាជធានីភ្នំពេញ សមត្ថកិច្ចនាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការឃាត់ខ្លួនឈ្មោះ អៀង ជុលសា នៅវេលាម៉ោង១៦៖៤០នាទី​ ថ្ងៃទី១៥​ ខែមិថុនា​ ឆ្នាំ២០១៨​ នៅសង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ​ ព្រមទាំងបានបញ្ជូន ទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ ដើម្បីសាកសួរនឹងកសាងសំណុំរឿងទៅតុលាការ តាមនីតិវិធី​តែម្តង៕

អត្ថបទដែលជាប់ទាក់ទង