ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា លើសេច​ក្តីស្នើ​ច្បាប់​ស្តីពី​ វិសោធន​កម្ម ច្បាប់ចំនួនពីរ

74


ភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ទី១០ ខែមករា ឆ្នាំ២០១៩ នៅវិមានព្រឹទ្ធសភាជាតិ នៃកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ​ប្រធានព្រឹទ្ធ​សភា ​បានអញ្ជើញចូលរួម​ដឹក​នាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ ដោយ​មាន​ការ​ ចូល​រួម​ពី​សំណាក់ ​ប្រធាន​គណៈ​កម្មការជំនាញ ​ព្រឹទ្ធស​ភាទាំ​ង១០​។

លោក​ ម៉ម​ ប៊ុន​នាង​ សមាជិក​ព្រឹទ្ធ​សភា ​និង​ជាអ្ន​កនាំពាក្យព្រឹទ្ធសភា​មាន​ប្រសាសន៍​ឲ្យដឹ​ងថា​ របៀប​វារៈ​ប្រជុំគណៈក​ម្មាធិការ​អចិន្ត្រៃយ៍​ព្រឹ​ទ្ធសភា​​នាថ្ងៃនេះ​រួម​មាន​៖ ពិនិត្យ និង​សម្រេចលើ​សំ​ណើ​របស់​គណៈ​កម្មការ​ទី៦ ​សុំដាក់សេច​ក្តីស្នើ​ច្បាប់​ស្តីពី​ វិសោធន​កម្ម ច្បាប់​ស្តី​ពី ការ​គ្រប់​គ្រងរដ្ឋ​បាល ​រាជធានី ​ខេត្ត ​ក្រុង​ ស្រុក ​ខណ្ឌ​ ទៅ​ក្នុង​របៀបវារៈ​សម័យ​ប្រជុំលើក​ទី២​ ព្រឹទ្ធ​សភា នីតិ​កាល​ទី៤​។ ពិនិត្យ និង​សម្រេច​លើសំ​ណើររបស់គណៈ​កម្មការទី​៦ ​សុំដាក់សេ​ចក្តីស្នើច្បា​ប់ស្តី​ពី វិសោធនកម្ម​ ច្បាប់​ស្តីពី​ការ​បោះឆ្នោ​តជ្រើ​សរើ​សក្រុមប្រឹក្សារា​ជធានី​ ខេ​ត្ត ក្រុង​ ស្រុក ​ខណ្ឌ ​ទៅ​ក្នុង​របៀបវារៈ​សម័យ​ប្រជុំ​លើក​ទី២ ​ព្រឹទ្ធសភា ​នីតិកាល​ទី៤​។

លោក​បានបន្តថា គណៈក​ម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា ​បានកំ​ណត់​យកព្រឹកថ្ងៃ​ទី១១ ​ខែ​មករា ឆ្នាំ២០១៩ ​បន្ត​សម័យ ​ប្រជុំលើ​កទី​២ នីតិកាលទី​៤ ក្រោ​មអ​ធិបតី​ភាព ​សម្តេចវិ​បុលសេនាភ​ក្តី សាយ ​ឈុំ ប្រធាន​ព្រឹទ្ធស​ភា៕

អត្ថបទដែលជាប់ទាក់ទង