ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អំពាវនាវដល់ពលរដ្ឋឲ្យចូលរួមបោះឆ្នោតជូន​លោកស្រី កែ ឡេង សម្រាប់​ពាន ពានរង្វាន់កីឡាការិនីឆ្នើមពិភពលោក​ ប្រចាំឆ្នាំ២០១៨

100


ភ្នំពេញ៖ ក្រសួងអប់រំបានអំពាវនាវដល់សាធារណជន​​ មេត្តាចូលរួមបោះឆ្នោតជូន​លោកស្រី កែ ឡេង សម្រាប់​ ពានរង្វាន់កីឡាការិនីឆ្នើមពិភពលោក​ ប្រចាំឆ្នាំ២០១៨។ សហព័ន្ធកីឡាប៊ូលនិងប៉េតង់អន្តរជាតិ បានសម្រេចជ្រើសរើសអ្នកស្រី កែ ឡេង កីឡាការិនីកម្ពុជា ឲ្យតំណាងសហព័ន្ធកីឡាប៊ូល និងប៉េតង់អន្តរជាតិ ដើម្បីចូលរួម ការប្រកួតដណ្តើមពានរង្វាន់កីឡាការិនីឆ្នើមពិភពលោក ប្រចាំឆ្នាំ២០១៨ ដែលរៀបចំឡើយដោយសមាគមអន្តរជាតិកីឡាពិភពលោក ដោយសារអ្នកស្រីធ្លាប់ទទួលបានពានរង្វាន់ពិភពលោកចំនួន៣ដងជាប់គ្នា លើវិញ្ញាសាវាយយកពិន្ទុ។

ក្នុងឆ្នាំ២០១៨ បេក្ខជនចូលរួមចំនួន២៥នាក់ មកពីសហព័ន្ធកីឡាអន្តរជាតិផ្សេងៗគ្នា ដែលជាកីឡាមិនមែនកម្មវិធីអូឡាំពិក។ ក្នុងការប្រកួតជុំទី១ បេក្ខជននឹងត្រូវជម្រុះ១៥នាក់ ទុកតែ១០នាក់ ដើម្បីបន្តទៅជុំបន្ទាប់។ ការជម្រុះនេះ នឹងកំណត់តាមលំដាប់ចំនួនអ្នកបោះឆ្នោតគាំទ្របេក្ខភាពនីមួយៗ តាមអនឡាញ។

យោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា ដើម្បី​គាំទ្រ​បេក្ខភាព​លោកស្រី កែ ឡេង ឲ្យឆ្លង​ផុត​ការ​ជម្រុះ​ជុំទី១ ក្នុងការប្រកួត​ដណ្ដើម​ពានរង្វាន់​ កីឡាការិនីឆ្នើមពិភពលោក ប្រចាំ​ឆ្នាំ​២០១៨ សូមចូលតាមតំណរភ្ជាប់ដូចតទៅ៖ ទី១. ចូល​ទៅ​កាន់៖ http://www.theworldgames.org , ទី២. ចុចលើពាក្យ picture “Athelete of the year 2018” និងទី៣. ចុច​ Vote លើ​រូប​អ្នក​ស្រី កែ ឡេង រួច​ចុច​លើពាក្យ registration ជាការ​ស្រេច។

ការ​បោះឆ្នោត​គាំទ្រ តាម​នីតិវិធី​នេះ​រាល់​២៤​ម៉ោង​ម្ដង ជា​រៀងរាល់​ថ្ងៃ។ ផុត​កំណត់​ថ្ងៃ​ទី១៥ ខែ​មករា ឆ្នាំ​២០១៩ ដែលជាជុំទី១ និង​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៩ ដែលជាជុំបញ្ចប់​។

សូមជំរាបថា សមាគម​កីឡា​អន្តរជាតិ (IWGA) ដែលមាន​ទីស្នាក់ការ​នៅប្រទេស​ស្វី​ស បានរៀបចំ​ការបោះឆ្នោត​តាម​ Online សម្រាប់​ពានរង្វាន់ នារីប៉េតង់ឆ្នើមពិភពលោកប្រចាំឆ្នាំ២០១៨​។ វីរ​កីឡាការិនី​ប៉េតង់ កែ ឡេង ត្រូវបានជ្រើសតាំងជាបេក្ខនារី តំណាងប្រទេសកម្ពុជា ត្រូវប្រជែងយកពាននេះ ជាមួយបេក្ខភាពអត្តពលិកនានា ជុំវិញពិភពលោកជាច្រើននាក់។

កម្មវិធីបាន​តម្រូវ​ឲ្យ​អ្នកគាំទ្រ ចូលរួម​បោះឆ្នោត​ដោយផ្ទាល់​ តាមរយៈការចុច​ Vote លើ​ឈ្មោះ​អត្ត​ព​លិ​ក ហើយ​បំពេញ​ឈ្មោះ និង E-mail ផងដែរ​ទើបអាចបោះឆ្នោតបាន។ នេះជាឱកាសមួយ ដែលមហាគ្រួសារខ្មែរ ត្រូវរួបរួមគ្នាដើម្បីបោះឆ្នោត ឲ្យលោកស្រី កែ ឡេង យកមហាកិត្តិយសជូនជាតិជាបន្តបន្ទាប់ទៀត។

លោកស្រី កែ ឡេង គឺជាវីរកីឡាការិនីកម្ពុជាតែ១រូបគត់ ដែលបានឈ្នះមេដាយមាសពិភពលោក នៃការប្រកួតប៉េតង់ ចំនួន៤លើកមកហើយគឺ៖ ឆ្នាំ​២០១៣​ ​នៅ​ប្រទេស​បារាំង​, ឆ្នាំ​២០១៥​ នៅ​ប្រទេស​ថៃ, ឆ្នាំ២០១៧ នៅប្រទេសចិន និងឆ្នាំ២០១៨ នៅប្រទេសបារាំងម្តងទៀត។ គិតមកដល់ឆ្នាំ២០១៨នេះ លោកស្រីឈ្នះមេដាយចំនួន៥៥ ខណៈមេដាយមាស២១ មេដាយសំរឹទ្ធ១៧ និងមេដាយប្រាក់១៧ផងដែរ។

ចំណែកលោកស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា បានប្រកាសសូម​គាំទ្រ​បេក្ខភាព​អ្នកស្រី កែ ឡេង ឆ្លង​ផុត​ការ​ជម្រុះ​ជុំទី១ ដើម្បី​ចូលរួម​ប្រកួត​ដណ្ដើម​ពានរង្វាន់​កីឡា​ការិនីឆ្នើម ពិភពលោក ប្រចាំ​ឆ្នាំ​២០១៨ ។ ១.សូម​ចូល​ទៅ​កាន់ ៖ http://bit.ly/2QzVpD9 ។ ២.ចុច​ Vote លើ​រូប​អ្នក​ស្រី កែ ឡេង រួច​ចុច​លើ registration ជាការ​ស្រេច។ បញ្ជាក់ ៖​ការ​បោះឆ្នោត​គាំទ្រ តាម​នីតិវិធី​នេះ​រាល់​២៤​ម៉ោង​ម្ដង ជា​រៀងរាល់​ថ្ងៃ។ ផុត​កំណត់​ ៖ ថ្ងៃ​ទី១៥ ខែ​មករា ឆ្នាំ​២០១៩ (ជុំទី១) និង​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៩(បញ្ចប់​ជុំ)។

ព័ត៌មានលម្អិតអំពីរបៀបបោះឆ្នោតគាំទ្រនេះ សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង