អភិបាលខេត្តកំពង់ចាមដឹកនាំ មន្រ្តីជំនាញពាក់ពន្ធ័ចុះពិនិត្យការជួសជុលផ្លូវចំនួន៣ខ្សែ នៅក្នុងខេត្ត ដើម្បីជម្រុញការងារអោយបានលឿន
កំពង់ចាម៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោកគួច ចំរើន កាលពីព្រឹកថ្ងៃទី ១១ ខែមករា ឆ្នាំ២០១៩នេះ បានអញ្ជើញ ដឹកនាំ មន្រ្តីជំនាញពាក់ពន្ធ័ចុះពិនិត្យការជួសជុលផ្លូវចំនួន ៣ខ្សែនៅក្នុងខេត្ត ដើម្បីជម្រុញការងារនៃការជួសជុលនេះអោយបានលឿន បង្កភាពងាយស្រួលអោយប្រជាពលរដ្ឋបានធ្វើដំណើរ ។
មន្ត្រីរដ្ឋបាលខេត្តកំពង់ចាមបានអោយដឹងថា លោកគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ១១ ខែមករា ឆ្នាំ២០១៩នេះ បានអញ្ជើញ ដឹកនាំ មន្រ្តីជំនាញពាក់ពន្ធ័ចុះពិនិត្យការជួសជុលផ្លូវចំនួន ៣ខ្សែ រួមមាន៖
១-ផ្លូវចាក់កៅស៊ូ DBST ចាប់ពីកែងផ្លូវលេខ៤៧-៥ ទន្លេអ៊ុំ ដល់រង្វង់មូលនាគពន្ធ័ផ្លូវជាតិលេខ៧ ស្របតាមផ្លូវទន្លេអ៊ុំ ប្រវែង ១,២២០ម៉ែត្រ ទទឹង៧ម៉ែត្រ ។
២- ការជួសជុលធ្វើផ្លូវបេតុង ប្រវែង៩០០ម៉ែត្រ ទទឹង ៦ម៉ែត្រ កំរាស់ ០,១៥ម៉ែត្រ ស្ថិតក្នុងភូមិអំពិល ឃុំអំពិល ស្រុកកំពង់សៀម។
៣- ការជួសជុលធ្វើផ្លូវបេតុងដែលបំបែកចូលពីផ្លូវជាតិលេខ៧ ទៅសាលាបឋមសិក្សា ហ៊ុន សែន រោងចក្រ ប្រវែង១,២៣០ម៉ែត្រ ទទឹង ៦ម៉ែត្រ កំរាស់ ០,១៥ម៉ែត្រ ស្ថិតក្នុងភូមិអំពិល ឃុំអំពិល ស្រុកកំពង់សៀម៕