សម្តេចតេជោ ឲ្យអ្នកសារពត៌មានរួមគ្នា ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ
ភ្នំពេញ៖ ក្នុងជំនួបជាមួយក្រុមអ្នកសារព័ត៌មាន ជាលើកទី៣ នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើឲ្យស្ថាប័នព័ត៌មាន រួមគ្នាប្រយុទ្ធប្រឆាំង នូវព័ត៌មានក្លែងក្លាយ ។
សម្តេចតេជោបន្តថា «ប្រយុទ្ធព័ត៌មានក្លែងក្លាយ ខ្លួនខ្ញុំមិនដឹងប៉ុន្មានករណីទេ ហើយផ្សាយថាសម្តេចបានស្លាប់មុននេះ »។
សម្តេចបានស្នើឲ្យផ្សាយពិតមក ហ្នឹងហើយជាការបំបិទព័ត៌មានក្លែងក្លាយ។