នាយឧត្តមសេនីយ៍ នេត សាវឿន ដកស័ក្ដិមន្ដ្រីនគរបាល២នាក់ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចេញសេចក្ដីសម្រេចដកស័ក្ដិមន្ដ្រីនគរបាល ចំនួន០២នាក់ ដែលល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ នេះបើតាមសេចក្ដីសម្រេចដែលទើបទទួលបាននាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ ។ នេះបើតាមវេបសាយអគ្គស្នងការនគរបាលជាតិ។
នាយឧត្តមសេនីយ៍ នេត សាវឿន មន្ដ្រីនគរបាលដែលត្រូវដាក់ពិន័យទាំង២នាក់នោះ ទី១៖អនុសេនីយ៍ឯក ពិន សុភ័ក្ក្រ មន្ដ្រីនៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ឲ្យមកនៅត្រឹមថ្នាក់អនុសេនីយ៍ទោ និងទី២៖អនុសេនីយ៍ឯក ស្រី វាសនា មន្ដ្រីនៃមន្ទីរប្រឆាំងគ្រឿងញៀន ឲ្យមកនៅត្រឹមថ្នាក់អនុសេនីយ៍ទោ ៕