លោកស្រី យីង ឡាក់ អតីតនាយករដ្ឋមន្រ្តីថៃ មិនមានឈ្មោះក្នុងបញ្ជីលិខិតឆ្លងដែនកម្ពុជា
ភ្នំពេញៈ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ច្រានចោលចំពោះ ប្រព័ន្ធសារព័ត៌មានបរទេស ដែលបានផ្សព្វផ្សាយថា លោកស្រី យីង ឡាក់ អតីតនាយករដ្ឋមន្រ្តីថៃ បានលិខិតឆ្លងដែនកម្ពុជា។
លោកស្រី យីង ឡាក់ អតីតនាយករដ្ឋមន្រ្តីថៃ មិនមានឈ្មោះ នៅក្នុងគល់បញ្ជីនៅនាយកដ្ឋានលិខិតឆ្លងដែននោះទេ។
លោកផៃ ស៊ីផាន អ្នកពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ដែរថា អ្វីដែលលោកទទួលបានព័ត៍មាន ពីក្រសួងមហាផ្ទៃ គឺនៅក្នុងបញ្ជីនៃអ្នកទទួលបានលិខិតឆ្លងដែន គឺមិនមានឈ្មោះលោកស្រី យីង ឡាក់ ទេ។ ហើយចំពោះការចុះផ្សាយព័ត៌មាន របស់សារព័ត៌មានបរទេស អំពីរឿងលោកស្រី យីង ឡាក់ កាន់លិខិតឆ្លងដែនកម្ពុជា គឺវាមិនមានប៉ះពាល់អ្វីទេ។
លោកស្រី យីង ឡាក់ កាន់លិខិតឆ្លងដែនកម្ពុជា គឺបន្ទាប់ពីសារព័ត៌មានចិន South China Morning Post កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ បានចុះផ្សាយអត្ថបទព័ត៌មានមួយដែលមានចំណងជើងថា អតីតនាយករដ្ឋមន្រ្តី លោកស្រី យីង ឡាក់ កាន់លិខិតឆ្លងដែនកម្ពុជា ហើយអាចនឹងប្រើលិខិតឆ្លងដែននេះ សម្រាប់រត់គេចខ្លួន កាលពីឆ្នាំ២០១៧៕