មុខសញ្ញាគ្រឿងញៀន ចំនួន២នាក់ និងវត្ថុតាង ត្រូវបានបង្រ្កាបនៅស្រុកមោងឫស្សី
បាត់ដំបង៖ នគរបាលស្រុកមោងឬស្សីនិងផែនប្រឆាំងបទល្មើស បានឲ្យដឹងថា មុខសញ្ញាគ្រឿងញៀនចំនួន០២នាក់ និងវត្ថុតាងត្រូវបានបង្រ្កាប កាលពីព្រឹកថ្ងៃទី ២៦ខែ មិថុនា ឆ្នាំ ២០១៨ អនុវត្តតាមមតិដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ព្រមទាំងមតិដឹកនាំជំនាញរបស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងទទួលផែនប្រឆាំងបទល្មើស លោកវរសេនីយ៍ទោ តាត វី នាយរងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋានសហការណ៍ជាមួយកម្លាំងនគរបាលស្រុកមងឬស្សី បង្រ្កាបមុខសញ្ញាចែកចាយគ្រឿងញៀន មួយករណីនៅចំណុចក្រុមទី៣ ភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឬ្សី ខេត្តបាត់ដំបង។ ជនសង្ស័យត្រូវបានបង្ហាញមុខជាសាធារណៈ កាលព្រឹកថ្ងៃនេះ ហើយបញ្ជូនទៅតុលាការ ដើម្បីបន្តនីតិវិធីច្បាប់។
នគរបាល បាន ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់៖ ១- ឈ្មោះ សឿន សារ៉ាត់ ភេទប្រុស អាយុ៣៤ឆ្នាំរស់នៅភូមិ ទី៦ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្នាខេត្ត ត្បូងឃ្មុំ ២- ឈ្មោះឡេង តេងឡុង ភេទប្រុស អាយុ៣៤ ឆ្នាំ នៅភូមិ ត្រពាំថ្លឹង សង្កាត់ចោមចៅ ភ្នំពេញ និងបានដកហូតបាន៖ ១-រថយន្តឡុចសីសRX300. ព៌ណស មួយគ្រឿង ២-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ( ICE)ចំនួន១១កូនថង់ទម្ងន់១១២,៩៤ក្រាម ៣-ជញ្ជីងថ្លឹងចំនួនមួយ ៤-អាវុធខ្លីម៉ាករ៉ូឡូចំនួន១ដើម និងគ្រាប់ចំនួន១២គ្រាប់ ៥-សំភារៈប្រើប្រាស់មួយចំនួន។
ជនស្ស័យ និងសម្ភារៈភស្តុតាង កំពុងរៀបចំបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់៕