ឆេះហាង សាវាឌី ដោយសារទុស្សេខ្សែភ្លើង
ភ្នំពេញ៖ នៅថ្ងៃទី១៣ខែមករាឆ្នាំ២០១៩ វេលាម៉ោង៧និង១៥នាទី មានករណីអគ្គិភ័យមួយកើតឡើង នៅហាង សាវាឌី មានទីតាំងលេខ២១ ២៣ ផ្លូវលេខលេខ៥១ កែង២១៤ ភូមិ២ ក្រុមទី៩ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។
ម្ចាស់ហាង ឈ្មោះ ចាន់ កញ្ញា ភេទស្រី អាយុ៣០ឆ្នាំ។ នគរបាលមូលដ្ឋាន បានបញ្ជាក់ថា ករណីឆេះហាងខាងលើនេះ ដោយសារទុស្សេខ្សែភ្លើង បណ្តាលឲ្យខូចខតសម្ភារប្រើប្រាស់បន្តិចបន្តួច ។ ក្នុងនោះ ក៏មានរថយន្តពន្លត់អគ្គិភ័យចេញមួយគ្រឿង ប្រើប្រាស់អស់ទឹក១រថយន្ត បាញ់ពន្លត់ទើបរលត់វិញ នៅម៉ោង៨ព្រឹកថ្ងៃដដែលនេះ ។ គ្រោះអគ្គិភ័យនេះ មិនបណ្តាលឲ្យមនុស្សរងគ្រោះថ្នាក់នោះទេ។