ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ត highlanderដឹកឈើ បើកបុកម៉ូតូ ស្លាប់២នាក់នៅលើស្ពានសេកុង

53


ស្ទឹងត្រែង៖ រថយន្ត highlander ពណ៌ខ្មៅ គ្មានស្លាកលេខ ប្រភេទកែច្នៃ ដឹកឈើ បើកបុកមូតូ ១គ្រឿង បណ្តាលឲ្យមនុស្ស ២ ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ចំណុចស្ពាន សេកុង សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង កាលវេលាម៉ោង ៧ និង៣០នាទី យប់ថ្ងៃទី១៣ ខែ មករា ឆ្នាំ២០១៩។

នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះបូ លី វាសនា ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅ ភូមិ ហាងខូបាន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែងវណ្ណា តារា ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិ ស្រែតាប៉ាន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង
រថយន្ត បើកបញ្ច្រាសទិសគ្នា ពីត្បូងទៅជើង ខណៈដល់ចំណុចកើតហេតុ ដែលរថយន្ត បើកក្នុងល្បឿនលឿន ឆ្លងស្ពាន សេកុង ហើយបុកពេញទំហឹងទៅលើម៉ូតូ ហើយអូសប្រមាណ៥០ម៉ែត្រ ធ្វើឲ្យយុវជន ២នាក់ស្លាប់ ។ ដោយឡែកក្រោយពីបុករួច រថយន្តបង្ក បានបើកគេច ប្រម៉ាណ ១គីឡូម៉ែត ហើយឃើញសមត្ថកិច្ចនៅពីមុខ ក៏បើករថយន្តចូលផ្លូវលំមួយកន្លែង
ក្បែរស្ពានសេកុង រួចចតរថយន្តចោល រត់គេចខ្លួនបាត់ បន្សល់តែរថយន្ត ទុកឲ្យនគរបាលចរាចរ អូសទៅរក្សាទុក នៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង៕

អត្ថបទដែលជាប់ទាក់ទង