ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកឧកញ៉ា ហ៊ុន ជា និង ប្រធានគណបក្សយុវជនកម្ពុជា ស្នើឲ្យចាត់វិធានការណ៍ច្បាប់លើ មន្ទីរពេទ្យ វិចតូរៀ

88

ភ្នំពេញ ៖ រឿងលោកម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បញ្ជាឲ្យបិទមន្ទីរពេទ្យ វិចតូរៀ នៅថ្ងៃនេះ ត្រូវ
លោកឧកញ៉ាហ៊ុន ជា បង្ហោះលើហ្វេសបុកថា តាមគំនិតរបស់ខ្ញុំរឿងមន្ទីរពេទ្យវុិតូរៀដែល បានចាក់សោបង្ខាំងមនុស្សកាលពីយប់ម្សិលមិញនេះ គឺបេីគ្រាន់តែចុះទៅបិទទ្វារមិន អោយប្រកបអាជីវកម្មតទៅទៀត គឺមិនគ្រប់គ្រាន់នោះទេ។

លោកបានបន្តថា ក្រសួងសុខាភិបាលគួរតែ សហការជាមួយកម្លាំងសមត្ថកិច្ច ដេីម្បីស្វែងរកឃាត់ខ្លួនជន ដែលបានប្រព្រឹត្តល្មេីស (អ្នកចាក់សោ) បង្ខាំងមនុស្សទុកនោះ យកមកផ្តន្ទាទោសតាមច្បាប់ ព្រោះវាគឺជាបទល្មេីសព្រហ្មទណ្ឌ ដែលមានចែងក្នុងមាត្រាច្បាប់។ ហេីយវាក៏ជាការព្រមានទៅដល់មន្ទីរពេទ្យឯកជន ឬគ្លីនិកឯកជនដទៃទៀតកុំឲ្យយកគំរូអាក្រក់ តាមមន្ទីពេទ្យវុិតូរៀនេះទៀតផងដែរ HUN CHEA”។

ចំណែកលោក ពេជ្រ ប្រធានគណបក្សយុវជនកម្ពុជា បានបញ្ជាក់ថា ”
បើមន្ទីរពេទ្យវុិចតូរៀដំណើរការធម្មតាវិញ នោះបញ្ជាក់ឲ្យឃើញថាច្បាប់ស្រុកខ្មែរ គឺគ្មានឥទ្ធិពល ហើយពលរដ្ឋខ្មែរក៏អស់ជំនឿលើច្បាប់ស្រុកខ្មែរ ជាពិសេសគឺអស់ជំនឿរឹតតែខ្លាំងលើអ្នកអនុវត្តច្បាប់ ដោយហេតុមន្ទីរ ពេទ្យវុិចតូរៀ នេះបានប្រព្រឹត្តនូវបទល្មើសធំណាស់ចំពោះអ្នកជម្ងឺ។ ១៤/០១/២០១៩” ។

គួរបញ្ជាក់ថា លោក ម៉ម​ ប៊ុន​ហេង​ រដ្ឋមន្ត្រី​ ក្រសួង​សុខាភិបាល​ បានសំរេចបិទ​មន្ទីរ អន្តរជាតិ​ វ៉ិចតូរៀ​ នៅខណ្ឌទួលគោក​ បន្ទាប់​ពី​ស្រាវជ្រាវ​ចប់រកឃេីញថា​ គ្លីនិក​នេះមានកំហុសធ្ងន់ធ្ងរ​បង្ខាំងអ្នកជំងឺបង្ខំទារប្រាក់​ថ្លៃវះកាត់ កាលពីយប់ថ្ងៃទី​ ១៣​ ខែ​ មករា​ ឆ្នាំ​ ២០១៩​ ។

នៅទីបំផុត រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា បានសម្រេចបិទមន្ទីរពេទ្យវ៉ិចតូរៀ តែម្តងក្រោយចាប់បង្ខំនារីម្នាក់ឲ្យវះកាត់ និងបង្ខាំងម្ដាយនារីរងគ្រោះ ព្រោះគ្មានប្រាក់បង់ថ្លៃព្យាបាល ដែលធ្វើឲ្យមានការរិះគន់ និងកក្រើកនៅតាមបណ្តាញសង្គម Facebook ។
ការសម្រេចបិទមន្ទីរពេទ្យនេះ គឺក្រោយពេលដែលក្រុមការងារក្រសួង បានបញ្ចប់ការស្រាវជ្រាវ ជុំវិញហេតុការណ៍ដែលផ្ទុះឡើងកាលពីយប់ថ្ងៃទី ១៣ ខែមករា នៅមុខមន្ទីរពេទ្យ វ៉ិចតូរៀ ដែលស្ថិតនៅផ្លូវលេខ ៣១៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ។

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង តាមរយៈសេចក្តីសម្រេច នៅរសៀលថ្ងៃទី១៤ ខែមករានេះ បានលើកឡើងថា សម្រេចបិទមន្ទីរពេទ្យឯកជនឈ្មោះ វ៉ិចតូរៀ ដែលជារបស់លោកស្រី វេជ្ជបណ្ឌិត សៀង សុគន្ធ ជាអ្នកទទួលខុសត្រូវ ដោយមូលហេតុគ្មានការគោរពតាមលិខិតបទដ្ឋានរបស់ក្រសួងសុខាភិបាល ។
សូមជម្រាបថា កាលពីយប់មិញ ស្ថិតនៅមន្ទីរពេទ្យវ៉ិចតូរៀ មានហេតុការណ៍នារីម្នាក់ បានទៅមន្ទីរពេទ្យនេះ ជាមួយម្ដាយ ដើម្បីមកពិនិត្យជំងឺរោគស្ត្រី ។ បន្ទាប់ពីបានពិនិត្យរួច ស្រាប់តែខាងមន្ទីរពេទ្យ បានប្រាប់ឲ្យនារីរងគ្រោះ ត្រូវតែវះកាត់ បើមិនវះកាត់ទេអាចនឹងស្លាប់ ។ ភ្លាមៗនោះ នារីរងគ្រោះ បាននិយាយថា គ្មានប្រាក់ទេ និងបានសុំអង្វរចេញទៅក្រៅវិញ តែបែរជាខាងមន្ទីរពេទ្យបង្ខិតបង្ខំឲ្យនារីរងគ្រោះ ត្រូវតែធ្វើការវះកាត់ជាបន្ទាន់ ហើយថែមទាំង មិនប្រាប់ពីតម្លៃនៃការវះកាត់ទៀតផង ។
ជាមួយនេះ មន្ទីរពេទ្យ បានយកក្រដាស១សន្លឹក មិនដឹងថា ជាសរសេរអ្វីខ្លះនោះទេ បានឲ្យម្ដាយរបស់នារីរងគ្រោះ ផ្ដិតមេដៃ។ លុះក្រោយធ្វើការវះកាត់រួច មន្ទីរពេទ្យបានយកវិក័យប័ត្របង់ថ្លៃវះកាត់មកឲ្យគាត់ ដោយអស់ប្រាក់ចំនួន ២,០០០ដុល្លារ ថ្លៃពិនិត្យ១០ដុល្លារ ថ្លៃពិសោធន៍៤៦ដុល្លារ ហើយការវះកាត់នេះ មិនទាន់ដឹងថា ជាជំងឺអ្វីឲ្យប្រាកដនោះទេ ។
ពេលនោះ ម្ដាយរបស់នារីរងគ្រោះ គាត់មានប្រាក់តែ៦០០ដុល្លារទេ សល់ប៉ុន្មានគាត់សុំរំលួស ម្ដង១០០ដុល្លារ តែករណីនេះខាងមន្ទីរពេទ្យមិនព្រមទេ ទាល់តែមាន៥០០ដុល្លារទៀត ហើយខាងសន្តិសុខពេទ្យ ក៏យកច្រវាក់មកចាក់ទ្វារ មិនឲ្យក្រុមគ្រួសាររបស់គាត់ចេញឡើយ ។
ក្រោយការវះកាត់ នារីរងគ្រោះ បានមានអាការៈឈឺចុកចាប់ខ្លាំង ត្រូវក្រុមគ្រួសារហៅម៉ូតូកង់បី ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យរដ្ឋវិញ ហើយករណីនេះ ក៏បានបង្កឲ្យមានការភ្ញាក់ផ្អើល ដល់សាធារណៈជន ក្រោយមានការផ្សព្វផ្សាយផងដែរ ៕



អត្ថបទដែលជាប់ទាក់ទង