ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការដ្ឋានសាងសងផ្សារច្បារអំពៅ មកដល់ពេលនេះសម្រេចបានប្រមាណ៥០ភាគរយហើយ តែមានការយឺតយ៉ាវបន្តិច

128

ភ្នំពេញ៖នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨នេះលោក ថេង សុថុល អភិបាលរងខណ្ឌច្បារអំពៅ និងលោក គួច ចំណាន ប្រធានផ្សារច្បារអំពៅ ព្រមទាំងមន្ត្រីខណ្ឌ-សង្កាត់ បានចុះពិនិត្យការដ្ឋានសាងសងផ្សារច្បារអំពៅ និងជំរុញក្រុមហ៊ុនម៉ៅការអោយជួយពន្លឿន ការសាងសង់អោយបានឆាប់រហ័ស ដើម្បីអោយបងប្អូនអាជីវករ ឆាប់បានលក់ដូរឡើងវិញ។

លោកអភិបាលរងខណ្ឌបានបញ្ជាក់ថា៖ការដ្ឋានសាងសងផ្សារច្បារអំពៅ មកដល់ពេលនេះសម្រេចបានប្រមាណ៥០ភាគរយហើយ មានការយឺតយ៉ាវបន្តិចដោយសារទើសបង្គោលភ្លើងរដ្ឋ តែមកដល់ពេលនេះដកអស់ហើយ។

លោករំលឹកអាជីវករថា៖ យោងតាមសកម្មកភាពទាំងអស់នេះ គឺសបញ្ចាក់អោយឃើញថា ថ្នាក់ដឹកនាំលោកមិនទុកបងប្អូនដែលរងគ្រោះចោលនោះទេ លោកតែងតែយកចិត្តទុកដាក់ជានិច្ចជាមួយទុក្ខលំបាករបស់បងប្អូន និងសូមអោយបងប្អូនចូលរួមសហការ អោយបានល្អជាមួយអាជ្ញាធម៍ដើម្បីអោយការសាងសង់តូបបានលឿន និងឆាប់រហ័ស៕

អត្ថបទដែលជាប់ទាក់ទង