ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សាលាកីឡាកម្ពុជាចាប់ដៃជាមួយសាកលវិទ្យាល័យកីឡា ល្បីឈ្មោះមួយនៅក្នុងប្រទេសជប៉ុន

102


​ភ្នំពេញ:វិទ្យាស្ថានជាតិអប់រំកាយ និង កីឡានៃប្រទេសកម្ពុជាបានចុះអនុស្សរណៈយោគយល់គ្នាមួយជាមួយ
សាកលវិទ្យាល័យវិទ្យាសាស្រ្តកីឡាNIPPON នើប្រទេសជប៉ុននារសៀលថ្ងៃទី១២មករា ។
​ពិធីនេះធ្វើឡើងក្រោការចូលរួមធ្វើជាសាក្សីនៃលោកបណ្ឌិតសភាចារ្យហង់ជួន ណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំ
យុវជន និង កីឡា ។លោកMatsumoto Izumi លេខាទី២នៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា លោកNishiyamaNaoki ប្រធានអង្គការបេះដូងមាសប្រចាំនៅកម្ពុជា ។

ខាងភាគីកម្ពុជាលោកធម្ម អង្គារ៉ានាយកវិទ្យាស្ថានជាតិអប់រំកាយនិងកីឡានិងលោកKoji Gushikenដែល
ជាតំណាងនៃសាកលវិទ្យាល័យ វិទ្យាសាស្រ្តកីឡាNIPPONនៃប្រទេសជប៉ុនជាអ្នកចុះហត្ថលេខាជាមួយគ្នា ។អានុ
ស្សរណៈនេះធ្វើឡើងក្នុងគោលបំណងរៀបចំពង្រឹងកិច្ចសហប្រតិបត្តិការជាលក្ខណៈអន្តរជាតិរវាងគ្នាទៅវិញទៅមក
ការទទួលស្គាល់គ្នាទៅវិញទៅមក ។

​អនុស្សរណៈនេះរៀបចំឡើងក្នុងបំណងពង្រឹងកិច្ចសហប្រតិបត្តិការជាលក្ខណៈអន្តរជាតិពង្រឹងពង្រីកចំណង
មិត្តភាពរវាងវិទ្យាស្ថានជាតិអប់រំកាយ និង កីឡា និង សាកលវិទ្យាល័យវិទ្យាសាស្រ្តកីឡាNIPPON និងបង្កើនគុណ
ភាពវិជ្ជាជីវៈនៃការបណ្ដុះបណ្ដាលឲ្យមានភាពកាន់តែប្រសើរឡើងដោយប្រើប្រាស់វិទ្យាសាស្រ្តកីឡា ។
​គោលដៅ នៃកិច្ចសហប្រតិបត្តិការគឺដើម្បីចែករំលែកចំណេះដឹងផ្នែកអប់រមនិង ជំនាញលើវិស័យវិទ្យាសាស្រ្តកីឡា និង អប់រំកាយរវាងជប៉ុន និង កម្ពុជា ។លើកកំពស់ឧត្តមភាពនៃវិជ្ជាជីវៈនិងមិត្តភាពតាមរយៈការស្រាវជ្រាវ
ផ្នែកអបា់រំការបង្រៀន និងការផ្ដល់សេវា ។គាំទ្រដល់កម្មវិធីផ្លាស់ប្ដូរវប្បធម៌រវាងនិស្សិត និង អ្នកជំនាញផ្នែងអប់រំ
ដែលមានគោលដៅពង្រីកចំណងមិត្តភាពនិងការយោគយល់គ្នាជាសាកល ។
​អនុស្សរណៈនេះក៏ក៏ធ្វើឡើងដើម្បីសម្របសម្រួលដល់ការស្វែងរកឱកាសនៃការធ្វើកិច្ចសហប្រតិបត្តិការផ្នែក
អប់រំនិងការផ្លាស់ប្ដូរគ្នាជាលក្ខណៈអន្តរជាតិបន្ថែមទៀត និង កាន់តែមានភាពស៊ីជម្រៅរវាងគ្រឹះស្ថានទាំង២ដូចជារដ្ឋ
បាលនៃកម្មវិធីផ្លាស់ប្ដូររវាងនិស្សិត និង និស្សិត ។ផ្លាស់ប្ដូររវាងមហាវិទ្យាល័យ និង មហាវិទ្យាល័យ និងរដ្ឋបាលនៃការធ្វើគម្រោងរួមគ្នា ។

​នៅឆ្នាំ២០២០ខាងមុខនេះប្រសិនបើគ្មានការប្រែប្រួលទេនោះវិទ្យាស្ថានជាតិអប់រំកាយ និង កីឡានឹងត្រូវតម្លើងថានៈឲ្យទៅជាសាកលវិទ្យាល័យកីឡា ដំបូងគេនៅប្រទេសកម្ពុជា ។លក្ខណៈសម្បត្តិនានាដើម្បីក្លាយជាសាកលវិទ្យាល័យកីឡាត្រូវបានរៀបចំជាបណ្ដើរៗហើយពិសេសមេរៀន និង គ្រូដែលខ្លះកំពុងតែសិក្សានៅក្រៅប្រទេស ។

អត្ថបទដែលជាប់ទាក់ទង