ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់ចរាចរ ថ្ងៃទី១៤ខែមករានៅរាជធានីភ្នំពេញ មាន២ករណីរងរបួសធ្ងន់២នាក់

53


ភ្នំពេញ៖ រាយការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ប្រចាំចន្ទ ថ្ងៃទី១៤ខែមករាឆ្នាំ២០១៩ មាន២ករណីរងរបួសធ្ងន់២នាក់ និង រថយន្តបុករថយន្ត១ករណី។

១.ខណ្ឌប្ញស្សីកែវ៖ នាថ្ងៃចន្ទ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១១:០០នាទី នៅត្រង់ចំណុចមុខផ្ទះCITY HOMEលើផ្លូវ លេខ៥៩៨ សង្កាត់ទួលសង្កែ២៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយសាររថយន្តម៉ាក NISSANពណ៌ស ពាក់ផ្លាកលេខ ចង្កូតស្តាំPP-2032 បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥៩៨ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកពីក្រោយរថយន្តមួយគ្រឿងដែលធ្វើដំណើរស្របទិសគ្នាម៉ាកMAZDA ពណ៌លឿងទុំ ពាក់ផ្លាកលេខភ្នំពេញ 2AS-0237 បណ្តាលឲ្យ៖ ខូចរថយន្ត២គ្រឿង មូលហេតុ៖រថយន្តNISSANបើក បរលឿនខ្វះការប្រុងប្រយ័ត្ន និងវត្ថុតាង រក្សាទុកនៅការិ-ចរាចរណ៍។

២.ខណ្ឌដូនពេញ៖ នាថ្ងៃចន្ទ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩វេលាម៉ោង២៣:១៥នាទី នៅត្រង់ចំណុចបង្គោលភ្លើងទី៣ លើស្ពានជ្រោយចង្វាថ្មី សង្កាត់ស្រះចក៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងម៉ូតូម៉ាកHONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ1L-0342 បានធ្វើដំណើរតាមបណ្តោយស្ពានជ្រោយចង្វាទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានបើកចូលចំណែកផ្លូវនៃយានម្ខាងទៀតប្រវែង0.៥០ ម៉ែត្រ បុកជាមួយរថយន្តមួយគ្រឿងដែលធ្វើដំណើរច្រាសទិសគ្នា ម៉ាក MITSUBISHI ASXពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2AS-1828។ បណ្តាលឲ្យ៖ រងរបួសធ្ងន់០២នាកមូលហេតុ៖ម៉ូតូបើក មិនប្រកាន់ចំណែកផ្លូវរបស់ខ្លួន និងវត្ថុតាង រក្សាទុកនៅការិយាល័យចរាចរណ៍៕

អត្ថបទដែលជាប់ទាក់ទង