ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាទ្រីយ៉ាត្លុងវ័យក្មេងចំនួន៦នាក់ត្រៀមចេញប្រកួត Triathlon Asian Cup នៅថៃ

89

​ភ្នំពេញ៖សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជានឹងបញ្ជូនអត្តពលិកថ្នាលចំនួន៦នាក់ ដើម្បីចូលរួមព្រឹត្តិការណ៍នៃការប្រកួត Triathlon Asian Cup នៅប្រទេសថៃឡងដ៏ ដោយព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តឡើងនាថ្ងៃទី២៣រហូតដល់ ២៧ ខែមករា ឆ្នាំ២០១៩។

​លោកងិន សុខបញ្ញាអគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានប្រាប់ឲ្យដឹងថា សហព័ន្ធនឹងបញ្ចូនកីឡាករកីឡាការិនីថ្នាល ចំនួន៦នាក់ទៅចូលរួមដើម្បីវាស់ស្ទង់សមត្ថភាព មួយពិភពខាងក្រៅព្រោះ បើប្រកួតតែក្នុងស្រុកយើងមិនដឹងពីកម្រិតកីឡាករ-កីឡាការិនីរបស់យើងពិតប្រាកដឡើយ។ ​ការចេញទៅប្រកួតនៅក្រៅស្រុកទោះបីចាញ់ ឬ ឈ្នះក៏យើងដឹងថា យើងកំពុងឈរនៅកន្លែងណា យើងនៅខ្វះអ្វីដែលត្រូវបំពេញបន្ថែម ?

​លោកបន្តទៀតថា ការប្រកួតនេះប្រហែលជាមាន១៥ប្រទេស ចូលរួមដោយរាប់ទំាង ប្រទេសកម្ពុជាយើងដែរ កីឡាករ-កីឡាការិនីដែល ត្រូវបញ្ជូនទៅទាំង៦នាក់ និងគ្រូ១នាក់នោះរួមមានកីឡាការិនី អ៊ួន ចាន់ភក្រ្តា កីឡាការិនី ហ៊ោ ធីតា កីឡាការិនី ផល ស្រីភួង កីឡាករ សុខ សំណាង កីឡាករ ណាង ណៃ និងកីឡាករ ចេង សុវណ្ណបញ្ហាសិដ្ឋ ចំពោះគ្របង្វឹប២រូបវិញ លោកស្រី សូ រ៉ាន់ដេត និងលោកចេង ចាន់ដារ៉ា៕

អត្ថបទដែលជាប់ទាក់ទង