ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាបល្បែងស៊ីសងជល់មាន់ និងអាប៉ោង ស្រុកស្ទឹងត្រង់ ដកហូតវត្ថុតាងបានមួយចំនួន

106

ខេត្តកំពង់ចាម៖ កម្លាំងមានសមត្ថកិច្ចចម្រុះបានចេញប្រតិបត្តិការចុះបង្ក្រាប ល្បែងស៊ីសងជល់មាន់ និងអាប៉ោងមួយកន្លែងនៅ ស្រុកស្ទឹងត្រង់ ដោយដកហូតវត្ថុតាងបានមួយចំនួនដើម្បីចាត់ការតាមនីតិវិធី។
ប្រតិបត្តិការចុះបង្ក្រាបល្បែងស៊ីសងបានធ្វើឡើងកាលពីវេលាម៉ោង១៤និង០០នាទី ថ្ងៃទី២៧,០៦,២០១៨ នៅចំណុចចំការស្វាយចន្ទីស្ថិតនៅភូមិមាឃ ឃុំព្រែកលក់ ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម ។
សមត្ថកិច្ចដែលចុះអនុវត្តក្នុងប្រតិបត្តិការនេះ បានអោយដឹងថា កម្លាំងជំនាញ មន្ទីរយុត្តិធម៌ចំនួន០៦នាក់ដឹកនាំដោយលោកវរសេនីយ៍ត្រី សែម ឃាង ប្រធានមន្ទីរ សហការជាមួយកំលាំងប៉េអុឹមស្រុកស្ទឹងត្រង់នៅវេលាម៉ោង១៤និង០០នាទី ថ្ងៃទី២៧,០៦,២០១៨បាន ចុះបង្ក្រាបល្បែងស៊ីសង ( ជល់មាន់ និងអាប៉ោង ) នៅចំណុចចំការស្វាយចន្ទីស្ថិតនៅភូមិមាឃ ឃុំព្រែកលក់ ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម ។ជា លទ្ធផល រឹបអូសបានវត្ថុតាងមួយចំនួនក្នុងនោះរួមមាន ហាន់តោអាប៉ាងមូយសម្រាប់ មាន់ចំនួន ០៣ ក្បាល ម៉ូតូចំនួន ១៦ គ្រឿង ជញ្ជីងចំនួន០១ គ្រឿងស្កុតរមួយចំនួន ។
បច្ចុប្បន្នកំពុងបញ្ជូនទៅ អាវុធហត្ថខេត្តដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង