ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

113

កំពង់ស្ពឺ​ ៖​ កាលពី​វេលាម៉ោង​ ១១និង១០នាទី​ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩មានករណីគ្រោះថ្នាក់ចរាចរ កើតឡើងលើផ្លូវជាតិលេ​ខ​៤ ចន្លោះគីឡូម៉ែត្រលេខ​ ៨៥ -៨៦ ត្រង់ចំណុច ភូ​មិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានរថយន្ត ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌​ស ផ្លាកលេខភ្នំពេញ 3E.1648 សឺមីរ៉ឺម៉ក ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ 4A.2906 អ្នកបើក​បរ ឈ្មោះ ភេវ សុខរស់ ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិដំណាក់ត្របែក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាល មកពីទិសខាងលិច មកដល់ចំណុចខាងលើបានបុកម៉ូតូ១ គ្រឿង ម៉ាក​ហុងដាសេ១២៥ ពណ៌ខ្មៅ​ លេខភ្នំពេញ1FP​ 99​ 70 អ្នកបើកបរឈ្មោះប៉ោ​ ឋានៈ​ ភេទប្រុស​ អា​យុ ២៦ឆ្នាំ​ នៅភូមិព្រៃឈៀង​ ឃុំឬស្សីសាញ់ ស្រុ​ក​ស៊ីធរកណ្តាល​ ខេត្តព្រៃវែង បណ្តាលឲ្យអ្ន​កបើក​បរម៉ូតូ(ស្លាប់នៅកន្លែងកើតហេតុ)អ្នកបើ​ក​បររថ​យន្តរត់គេចខ្លួនបាត់«បេីកបញ្រ្ចាស​ទិសដៅ​គ្នា» ម​ធ្យោបាយ​បង្កការគ្រោះថ្នាក់ត្រូវបានជំនាញយ​កមករក្សាទុកនៅអធិ​ការដ្ឋាននគរបាលស្រុកភ្នំស្រួច​ ដើ​ម្បីកសាងសំណុំរឿង​ចាត់ការតា​មនីតិវិ​ធី៕

អត្ថបទដែលជាប់ទាក់ទង