ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សន្តិសុខប៊ែលធីចងកសម្លាប់ខ្លួនក្នុងសាលា

131

ភ្នំពេញ ៖ សន្តិសុខប្រចាំសាកលវិទ្យាល័យ ដាច់ចិត្តចងកសម្លាប់ខ្លួន មិនដឹងមូលហេតុ និងបង្កការភ្ញាក់ផ្អេីលដល់ សមត្ថកិច្ចអាជ្ញាធរមូលដ្ឋានចុះមកត្រួតពិនិត្យ កាលវេលាម៉ោង៧ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នៅចំណុចសាកលវិទ្យាប៊ែលធី អន្តរជាតិ (សាខាទី១) តាមផ្លូវ៣៦០ ស្ថិតនៅភូមិ៤ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ។

ប្រភពព័ត៌មានអោយដឹងថា សពឈ្មោះ ជី ប៊ុនណារ័ត្ន ភេទប្រុសអាយុ២៨ឆ្នាំ ជាសន្តិសុខប្រចាំនៅសាលាប៊ែលធី ស្នាក់នៅកន្លែងកេីតហេតុខាងលេី ដោយមានស្រុកកំណេីតនៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ប្រភពបន្តថា បុរសរងគ្រោះទេីបនិងចូលធ្វេីការទេ ហេីយនិងមានបញ្ហាប្រព័ន្ឋសសៃប្រសាទ នាព្រឹកនេះមិនដឹងថា ចងកសម្លាប់ខ្លួនម៉ោងប៉ុន្មានទេ គ្រាន់តែឃេីញនៅព្រឹកម៉ោងដែលបុរសរងគ្រោះចងក នៅទ្វាររថយន្តដឹកសិស្សរបស់សាលា ក្រោយពីប្រទះឃេីញសព ក៏សន្តិសុខក្នុងសាលានាំគ្នាលេីកចុះក្រែងសង្រ្គោះបាន តែអកុសលជនរងគ្រោះដាច់ខ្យល់ស្លាប់ ទេីបប្ដឹងសមត្ថកិច្ចអាជ្ញាធរមូលដ្ឋាននិងការិយាល័យនគរបាលបច្ចេកទេសកោសល្យវិច្ឆ័យចុះមកត្រួតពិនិត្យសពរកមូលហេតុនិងទាក់ទងក្រុមគ្រួសារសព ។

សមត្ថកិច្ចការិយាល័យនគរបាលបច្ចេកទេសកោសល្យវិច័យស្នងការរាជធានីភ្នំពេញបានសន្និដ្ឋានករណី សពករណីមនុស្សស្លាប់(ចងកសម្លាប់ខ្លួន)ហេីយសពបានប្រគល់អោយទៅលោក ជី ហេង ភេទប្រុស អាយុ៧៥ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅផ្ទះលេខ៩៦ ផ្លូវលំ ស្ថិតនៅភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យដោយ មិនប្ដឹងផ្ដល់ទាមទារ យកសំណងពីអ្នកណាទេ គ្រាន់តែសុំលិខិតមរណភាព ដេីម្បីយកកូនប្រុសគាត់ទៅបូជាសពនៅវត្តឬស្សីសាញ់ដែលស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

អត្ថបទដែលជាប់ទាក់ទង