ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោករ៉ុង ឈុន ក៏ចេះឈឺចាប់ដែរ នៅពេលក្រសួងអប់រំ ដកកូនចៅខ្លួន១០នាក់

283


ភ្នំពេញ៖ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលមានលោករ៉ុង ឈុន ជាក្បាលម៉ាស៊ីន បានប្រកាសតវ៉ាយ៉ាងក្តៅគគុកជាមួយក្រសួងអប់រំយុវជននិងកីឡា ថានឹងទៅដាក់ពាក្យបណ្ដឹង នៅសាលាដំបូងរាជធានីភ្នំពេញ ប្ដឹងលោកហង់ ជួន​ ណារ៉ុន ជារដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា ដែលហ៊ានកាត់បក្ខពួកខ្លួនចំនួន១០នាក់ ចេញពីក្របខ័ណ្ឌក្រសួងអប់រំ។

នៅថ្ងៃទី១៥ខែមករានេះ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ សេចក្ដីប្រកាសព័ត៌មានមួយ ដោយជម្រាបជូនភ្នាក់ងារ ស្ថានទូត​ អង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មានជាតិ អន្តរជាតិជ្រាបថា: នៅថ្ងៃទី16 ខែមករា ឆ្នាំ2019 វេលាម៉ោង9ព្រឹក លោកគ្រូ​អ្នកគ្រូជាង10នាក់ ដែលត្រូវបានក្រសួងអប់រំ លុបឈ្មោះចេញពីក្របខ័ណ្ឌ នឹងទៅដាក់ពាក្យបណ្ដឹង នៅសាលាដំបូងរាជធានីភ្នំពេញ ប្ដឹងលោកហង់ ជួន​ ណារ៉ុន ជារដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បន្ទាប់ពីដាក់ពាក្យបណ្ដឹងរួច ក្រុមគ្រូបង្រៀន នឹងធ្វើសន្និសីទកាសែត នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។

ជាមួយគ្នានោះដែរ មានគណនីហ្វេសប៊ុកមួយ បានចូលខំមិនក្នុងផេកហ្វេសប៊ុករបស់លោករ៉ុង ឈុន ថា នេះប្រហែលជាបាបកម្ម តាមទាន់មានពិតមែន ហើយនៅលើលោកនេះ ព្រោះវាបាបកម្មខាំលើលោកវិញហើយ ។ លោកនៅចាំទេ កាលពីប៉ុន្មានឆ្នាំមុន លោកនិងបក្ខពួក បានធ្វើឲ្យគ្រូម្នាក់ បាត់បង់តំណែងជាគ្រូ​បង្រៀន ប៉ុន្តែឥឡូវដល់ក្រសួងអប់រំ ដកតំណែងកូនចៅរបស់លោកវិញ លោកចេះឈឺចាប់ដែរ ហាហាស អស្ចារ្យលោក រ៉ុង ឈុន ៗៗៗៗ។ លោកក៏មានថ្ងៃនេះដែរ ។ យុត្តិធម៌ពិតជាមានមែននៅលើលោកនេះ ៕

អត្ថបទដែលជាប់ទាក់ទង