លាប រដ្ឋា និង តាញ់ មករាអាចរកបាន៣ពិន្ទុឬទេ ?
ភ្នំពេញ:ការប្រកួតវិលជុំសន្សំពិន្ទុសម្រាប់ខ្សែក្រវាត់ខារ៉ាបាវ ទម្ងន់៥៧គីឡូក្រាមលើសង្វៀនអាស៊ីអាគ្នេយ៍ នារសៀលថ្ងៃទី១៩មករា អ្នកប្រដាល់កម្ពុជាលាប រដ្ឋាក្លិបដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យ ត្រូវជួបជាមួយអ្នកប្រដាល់ថៃដែក ឌឿ(Dek Deour) ។
រដ្ឋាគេទើបតែដណ្ដើមបានពានរង្វាន់មួយកាលពីប៉ុន្មានខែមុន ហើយពេលនេះគេមកចូលរួមប្រកួតប្រជែង
ដណ្ដើមខ្សែក្រវាត់ខារ៉ាបាវដែលមានប្រាក់រង្វាន់៥.០០០ដុល្លារ ។
ជាអ្នកប្រដាល់មានកណ្ដាប់ដៃល្អរហ័ស ធ្ងន់ ឯស្នៀងជង្គង់ ទាត់ និង កែងដែលមិនមាននរណាហ៊ានមើលរំលងនោះ រដ្ឋាមានកម្លាំងគ្រប់គ្រាន់ដើម្បីតស៊ូជាមួយគូប្រកួត៥ទឹកពេញ ។ អ្នកប្រដាល់រូបនេះស្ទើរកំពស់បន្តិចតែប៉ុណ្ណោះ ។
រដ្ឋាមានចិត្តធំមហិមា ។គេមានប្រវត្តិប្រកួតចំនួន៥៣ដង ឈ្នះ៣៩ដង ចាញ់ចាញ់១២ដង និងស្មើពិន្ទុ២ ដង។ ចំពោះអ្នកប្រដាល់ថៃដែក ឌឿវិញគេក៏មិនខ្សោយដែរ ។អ្នកប្រដាល់រូបនេះមានប្រវត្តិប្រកួតចំនួន៥៤ដង ឈ្នះ៤៨ដង ចាញ់៦ដង ។នេះជាការប្រកួតលើកទី១ របស់ពួកគេក្នុងព្រឹត្តិការណ៍នេះ ។ជ័យជំនះជារបស់លាប រដ្ឋា ឬ ជារបស់អ្នកប្រ
ដាល់ថៃដែក ឌឿ ?
ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរតាញ់ មករា ដែលគេស្គាល់ជាទូទៅថាធន មករានោះជួបប្រកួតជាមួយអ្នកប្រដាល់ថៃបណ្ដា សាក់(Banda Sak) ។
មករាជាអ្នកប្រដល់ស្រករក្រោយដ៏ខ្លាំងមួយរូបដែលមួយរយៈនេះ គេផ្ដួលអ្នកប្រដាល់ជើងចាស់បានមិនតិចនាក់នោះទេ ។ជាមួយនឹងកំពស់ល្អនោះជង្កង់ កែង កណ្ដាប់ដៃ របស់គេលំបាកទប់ទល់ណាស់ ។អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន៥៥ដង ឈ្នះ៤៩ដង ចាញ់៥ដង និងស្មើពិន្ទុ១ដង ។
ចំពោះបណ្ដា សាក់វិញគេធ្លាប់មកប្រកួតនៅស្រុកខ្មែរមួយលើក ពីរលើកដែរគេមិនមែនជាអ្នកប្រដាល់ដែលខ្លាំងណាស់ណានោះទេ ។គេមានប្រវត្តិប្រកួតចំនួន៥៧ដង ឈ្នះ៥០ដង និងចាញ់៧ដង ។តាញ់ មករា និង បណ្ដាសាក់នរណាជាអ្នករកបាន៣ពិន្ទុ ។