ចំណតរថយន្តក្រុងដែលសាងសង់លើផ្ទៃដី៤ហិកតានិងអាចចតរថយន្តក្រុងបានជាង២០០គ្រឿងបានបញ្ចប់ ការសាងសង់ហើយ
ភ្នំពេញ៖ ការដ្ឋាននៃចំណតរថយន្តនិងអគាររដ្ឋាបាលរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលមានទីតាំងនៅក្នុងតំបន់អភិវឌ្ឍន៍លីយ៉ុង ផាត់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា ជិតវិមានឈ្នះ ឈ្នះ គិត មកដល់ពេលនេះការសាងសង់បានឈានដល់ទីបញ្ចប់ហើយ នៅលើផ្ទៃដីទំហំ៤ហិកតា ជាមួយនឹងការចតរថយន្តក្រុងបានជាង២០០គ្រឿង ។





