រថយន្ត៣គ្រឿងមិនដឹងមូលហេតុអីរថយន្តកូរ៉ូឡា នៅពីមុខក្រឡុកសុីម៉ងត៍ បន្តជ្រុលបុករថយន្តកាមរីបណ្ដាលជាប់គាំង
ភ្នំពេញ : មានគ្រោះថ្នាក់ចរាចរណ៍កេីតឡេីងរវាងរថយន្តចំនួន៣គ្រឿង ទីមួយម៉ាករថយន្តកូរ៉ូឡា ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ២G-៩៩៨៦មិនដឹងមូលហេតុអ្វីបានបេីកកៀររថយន្តក្រឡុកស៊ីម៉ង់ត៍ របស់ក្រុមហ៊ុន SCG ពាក់ស្លាកលេខ ភ្នំពេញ ៥A-១០០២នៅនៅពីមុខ រថយន្តហេីយរថយន្តកូរ៉ូឡាជ្រុលបុករថយន្តកាំរីសេរីទំនេីបមួយគ្រឿងពណ៍សពាក់ស្លាលេខភ្នំពេញ២AC-៥៦៦៩ ហេតុការនេះបង្កអោយ កកស្ទះចរាចរណ៍យ៉ាងខ្លាំង កាលវេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ថ្ងៃទី១៦ ខែ មករា ឆ្នាំ ២០១៩នៅចំណុចក្បែរស្តុបបូកគោក តាមបណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ប្រភពពត៍មានពីស្រ្តីបេីករថយន្តកូរ៉ូឡាដោយមុនកេីតហេតុ គាត់បេីកបរស្របទិសគ្នា ទាំងរថយន្ត៣គ្រឿងតាមផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជេីង លុះមកដល់ចំណុចកេីតហេតុ ក៏រថយន្តក្រឡុកសុីម៉ងត៍ដែលបេីក នៅកណ្ដាល បេីកកៀររថយន្តគាត់ចំហៀងខាងឆ្វេង ទេីបគាត់ជ្រុលចង្កូតជាប់នៅពីមុខ រថយន្តក្រឡុកសុីម៉ង់ត៍និងរថយន្តមិនទាន់ល្បឿន ជ្រុលទៅបុករថយន្តកាំរីពណ៌សបណ្ដាល ខូចខាតចំហៀងខាងឆ្វេងដែរ ក្រោយកេីតគាត់ទាមទារអោយរថយន្តបង្កក្រឡុកសុីម៉ង់ត៍ត្រូវតែចេញថ្លៃខូចខាតរថយន្តទាំង២គ្រឿង ហេីយបុរសអ្នកបេីកបររថយន្តក្រុមហ៊ុនSCGក្រឡុកសុីម៉ងត៍មិនព្រមសង ថែមប្រកែកនិងចោទមកខ្ញុំថា បេីកកៀររថយន្តគាត់ខ្លួនឯងសង្ស័យ មកពីរថយន្តកូរ៉ូឡាខុសបច្ចេកទេសជាប់ហ្វ្រាំង ឬជាប់ហ្គែររថយន្ត
ទេីបខ្លាចជាបែបនេះក្រោយមក បុរសបេីកបររថយន្តបង្កឆ្លេីយទាំងមិនទទួលខុសត្រូវ មានតែអោយសមត្ថកិច្ចចាត់ការតាមច្បាប់តាមផ្នែកជំនាញចុះ ។
សមត្ថកិច្ចផ្នែកវាស់វែងខណ្ឌចំការមនបានចុះមកកន្លែងកេីតហេតុ ដែលកេីតឡេីងរវាងរថយន្ត៣គ្រឿង បេីកកៀរគ្នាបណ្ដាលជាប់គាំង លេីកដងផ្លូវព្រះមុនីវង្សហេីយ ជាផ្លូវចរាចរណ៍អ្នកធ្វេីដំណេីរច្រេីន ហេីយប្រយ័ត្នវាស់វែងរួចអោយភាគីរថយន្តទាំង៣គ្រឿង បេីកមកអែបនៅផ្លូវដែលទូលាយ ដេីម្បីអោយសម្របសម្រួលគ្នា ដោយគ្មានអ្នកណារងរបួសគ្រាន់តែខូចខាត រថយន្តតិចតួចទាំង៣គ្រឿង ។