ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្កោលទោសបណ្តាក្រុមហ៊ុនផលិតបង្គន់ ដោយប្រើរូបភាពប្រាសាទខ្មែរ និងទាមទារឲ្យក្រុមហ៊ុន Amazon បញ្ឈប់ជាបន្ទាន់នូវការលក់របស់ខ្លួន

84

ភ្នំពេញ៖ ស្ថានទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំ សហរដ្ឋអាមេរិក បានទទួលដំណឹងដោយតក់ស្លុត និងស្រងាកចិត្តករណីក្រុមហ៊ុន Amazon យកសម្បត្តិវប្បធម៌ ទៅកែកុនជារបស់ប្រើប្រាស់ក្នុងអនាម័យ។ ស្ថានទូត បានថ្កោលទោសបណ្តាក្រុមហ៊ុនដែលផលិតផលបង្គន់ ដោយប្រើប្រាស់រូបប្រាសាទខ្មែរ ហើយ ស្នើឱ្យក្រុមហ៊ុន Amazon ដែលជាក្រុមហ៊ុនបង្កើតទីផ្សារអនឡាញអន្តរជាតិ បញ្ឈប់ជាបន្ទាន់នូវការលក់ផលិតផលប្រភេទនេះ នៅលើគេហទំព័របស់ខ្លួន។

បើតាមសេចក្តីប្រកាសព័ត៌មាន របស់ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅអាមេរិក លោក ជុំ សុន្ទរី ផ្ញើទៅកាន់ក្រុមហ៊ុន Amazon ។

បើតាមសេចក្តីប្រកាស៖

បើតាមសេចក្តីប្រកាសព័ត៌មាន របស់ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅអាមេរិក លោក ជុំ សុន្ទរី ផ្ញើទៅកាន់ក្រុមហ៊ុន Amazon ។

នៅក្នុងសេចក្តីប្រកាសនេះ
នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ លោកជុំ សុន្ទរី បានថ្លែងថា ស្ថានទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហរដ្ឋអាមេរិកបានទទួលដំណឹងដោយតក់ស្លុត និងស្រងាកចិត្តថា៖ រូបភាពនៃប្រាសាទអង្គរដោយរួមមាន អង្គរវត្ត តាព្រហ្ម បាយ័ន ឬបឹងមាលា ដែលត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោក តាំងពីឆ្នាំ១៩៩២ និងទទួលបានអត្ថប្រយោជន៍ពីអង្គការអភិរក្សអន្តរជាតិ (UNESCO) ចាប់តាំងពីឆ្នាំ២០១៧ ត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនផលិតទំនិញមួយចំនួន ធ្វើជារូបភាពនៃផលិតផលដែលបង្កភាពអាម៉ាស់ ក្នុងនោះមាន គម្របបង្គន់ កំរាលបន្ទប់ទឹក កំរាលជើងមុខបង្គន់ វាំងននងូតទឹក និងកំរាលផ្ទះបាយ។លើសពីនេះទៅទៀត ក្រុមហ៊ុនផលិតបានប្រើប្រាស់វិធីគួរឲ្យស្អប់ខ្ពើមដោយប្រើប្រាស់ទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា សំរាប់ជាការរចនានៃកម្រាលបន្ទប់ទឹក (កំរាលព្រំ និងបង្គន់)។ ទំនិញទាំងអស់ដែលបានរៀបរាប់ខាងលើត្រូវបានដាក់លក់ដោយក្រុមហ៊ុន Amazon នៅលើគេហទំព័រ amazon.com និង amazon.fr ។
លោក ជុំ សុន្ទរី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ព្រះរាជាណាចក្រកម្ពុជា ថ្កោលទោសបណ្តាក្រុមហ៊ុនផលិត នៃផលិតផលទាំងអស់នេះ និងទាមទារឲ្យក្រុមហ៊ុន Amazon បញ្ឈប់ជាបន្ទាន់នូវការលក់របស់ខ្លួន ដោយដកចេញពីគេហទំព័រនូវផលិតផលទាំងនេះ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសជាតិ និងកិត្យានុភាព នៃព្រះរាជាណាចក្រកម្ពុជា។ ស្ថានទូតបានធ្វើការតវ៉ា និងការទាមទារខាងលើ ជាមួយសេវាកម្មអតិថិជនរបស់ក្រុមហ៊ុន Amazon កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩»៕

អត្ថបទដែលជាប់ទាក់ទង