ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាវ៉ូវីណាម២៥នាក់ចូលរួមប្រឡងតម្លើងខ្សែក្រវ៉ាត់ជាលើកដំបូង

85

​ភ្នំពេញ៖សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានរៀបចំការប្រឡងតម្លើងខ្សែក្រវ៉ាត់ ជូនទៅដល់កីឡាករ-កីឡាការនីជម្រើសជាតិ និងជម្រើសជាតិថ្នាលរបស់ខ្លួនជាលើកដំបូង ក៏ដូចជាសិស្សដែលកំពុងហ្វឹកហាត់កីឡាវ៉ូវីណាមកម្ពុជានា ពហុកីឡាដ្ឋានជាតិអូឡាំពិកកាលពីពេលថ្មីៗនេះ ។

ការប្រឡងខ្សែក្រវាត់នេះធ្វើឡើងក្រោមការត្រួតពិនិត្យយ៉ាងតឹងតែង ពីសំណាក់លោកគ្រូអរន្តជាតិផ្ទាល់គឺMaster Nguyen Van CoungនឹងMaster DaoManh Nghiaនិងធ្វើពិធីបំពាក់ខ្សែក្រវ៉ាត់ថ្មីអញ្ជើញចូលរួមពីលោក អ៊ូ រតនា អនុប្រធានទី១សហព័ន្ធ និងលោក កែវ ហុកលី អគ្គលេខាធិកាសហព័ន្ធ។

​លោក កែវ ហុកលីបានមានប្រសាសន៍ថា ការប្រឡងតម្លើង ខ្សែក្រវ៉ាត់មានកីឡាករ-កីឡាការនីជម្រើសជាតិ និងជម្រើសជាតិថ្នាល របស់ខ្លួនចំនួន២៥នាក់ ត្រូវប្រឡងតម្លើងខ្សែក្រវ៉ាត់ពីខៀវទៅលឿងមួយឆ្នូតពីខៀវទៅលឿង២ឆ្នូត និងខៀវទៅលឿងតែម្តង។ ហើយការប្រកួតប្រឡងនេះ ក៏ជាចំណុចចាប់ផ្តើមនៃការសំឡឹងរកមើលកីឡាករ-កីឡាការនីឆ្នើមឲ្យក្លាយជាជម្រើសជាតិ បន្តពីសិស្សច្បងរបស់ពួកគេនាអនាគត។

អត្ថបទដែលជាប់ទាក់ទង