នៅខេត្តព្រះវិហារ រយៈពេល១ឆ្នាំ២០១៨នេះ គ្រោះថ្នាក់ចរាចរណ៍បានកើតឡេីងជិត៧០លេីក ធ្វើឲ្យមានមនុស្សស្លាប់ជាង៥០នាក់និងរងរបួសធ្ងន់ ស្រាលជាង១០០នាក់នាក់
ព្រះវិហារ៖ សម្រាប់ខេត្តព្រះវិហារ ក្នុងរយៈពេលពេញ១ឆ្នាំ២០១៨នេះ គ្រោះថ្នាក់ចរាចរណ៍បានកើតឡេីងចំនួនជិត៧០លេីក ដោយបានធ្វើឲ្យមានមនុស្សស្លាប់ជាង៥០នាក់និងរងរបួសធ្ងន់ ស្រាលជាង១០០នាក់នាក់ ព្រមទាំងធ្វើអោយយានយន្តជាង៨០គ្រឿងបានទទួលរងការខូចខាតផងដែរ។
ការបង្ហាញអោយដឹងពីស្ថិតិនៃ ហេតុការណ៍គ្រោះថ្នាក់ចរាចរនៅខេត្តព្រះវិហារនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩នេះ ខណៈដែល លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងជាប្រធានអនុគណៈកម្ម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តព្រះវិហារ បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០១៨ និងទិសដៅបន្ដការងារឆ្នាំ២០១៩ នៅក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
សូមជម្រាបថា នៅខេត្តព្រះវិហារ គ្រោះថ្នាក់ចរាចរណ៍រយៈពេល ១ឆ្នាំ ២០១៨កន្លងមកនេះ បានកើតឡេីងចំនួន ៦៨លេីក បង្កឲ្យមានមនុស្សស្លាប់ចំនួន៥៤ នាក់ បង្កឲ្យរងរបួសធ្ងន់ ៦១នាក់ របួសស្រាល៥១ នាក់ ខូចខាតម៉ូតូ ៦២ គ្រឿង ខូចខាតរថយន្តធុនតូច ២២គ្រឿង ខូចខាតរថយន្តធុនធំ ៤គ្រឿង។ បើប្រៀបធៀបរយៈពេល ១ឆ្នាំ ២០១៧ គ្រោះថ្នាក់ចរាចរណ៍ថយចុះ ៣៣លើក ស្មេី ៤៨% ស្លាប់កេីន៤នាក់ ស្មើ ៧% របួសធ្ងន់ថយចុះ៤០ នាក់ ស្មើ ៦៥% របួសស្រាលថយចុះ ៧នាក់ ស្មើនឹង ១៤% ខូចខាតម៉ូតូថយចុះ ៣១ គ្រឿង ស្មេី ៥០% ខូចខាតរថយន្តធុនតូចថយចុះ ៥គ្រឿង ស្មើ ២៣% និងខូចខាតរថយន្តធុន ៧ គ្រឿង ស្មើនឹង ៦៣%៕










