ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គភាពកីឡាក្រសួងមហាផ្ទៃប្រគល់សម្ភារៈហ្វឹកហាត់ ផ្តល់ជូនដល់កីឡា៣ប្រភេទដែលជាសមាជិក

126


​ភ្នំពេញ៖លោកឧត្តមសេនីយ៍ឯកបណ្ឌិតជាប៊ុនហេងប្រធាន អង្គភាពកីឡានគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩បានអញ្ជើញចូល រួមពិធីប្រគល់សម្ភារៈហ្វឹកហាត់ដល់កីឡា៣ប្រភេទដែល ស្ថិតក្រោមចំណុះរបស់ខ្លួន .
​កីឡាទាំង៣ប្រភេទដែលបានទទួលនោះមានប្រដាល់ចំនួន១៤ក្លិប តេក្វាន់ដូWT(World Taekwondo)របស់

កូរេខាងត្បូង និងតេក្វាន់ដូITF (Internatiional Taekwondo Federation)របស់កូរេខាងជើង ។ជាមួយនឹងការ
ផ្ដល់នូវសម្ភារៈនេះលោកផ្កាយ៣ក៏បានឧបត្ថម្ភនូវថវិកាមួយចំនួនដល់បណ្ដាក្លិបទាំងនោះទៀតផង ។

លោកជា ប៊ុនហេងបានសំណូមពរឲ្យចេះថែរក្សានូវសម្ភារៈទាំងនេះ និងយកទៅហ្វឹកហាត់ឲ្យបានចំគោលដៅល្អ និងបង្កើនការហ្វឹកហាត់ដើម្បីកិត្តិយសអង្គភាពកីឡានគរបាលជាតិ ។

អត្ថបទដែលជាប់ទាក់ទង