ម្តាយកូនពីរនាក់ បម្រុងលោតសម្លាប់ខ្លួនពីលើស្ពាន
ម្តាយកូនពីរនាក់ជីវិតថ្លៃ ត្រូវបាន លោកអធិការនគរបាលក្រុងកំពង់ចាមប្រទះឃើញ ពេលដើរឡើងលើស្ពានគីហ្សូណា បម្រុងលោតទឹកបញ្ចប់ជីវិត ។
នៅយប់ថ្ងៃទី១៨.០១.២០១៩ វេលាម៉ោង ២២ និង៣០នាទី
នៅលើស្ពានគីហ្សូណា ស្តិតនៅភូមិទី០៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម កម្លាំងនគរបាលក្រុងកំពង់ចាម លោកវរសេនីយ៍ទោ អ៉ឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម
បានប្រទះឃើញស្ត្រីម្នាក់បីកូនខ្ចី ដើរសំដៅទៅលើស្ពានគីហ្សូណា ដោយមានការសង្ស័យ លោកបានបញ្ជាអោយកម្លាំងនគរបាលក្រុងសហការជាមួយកម្លាំងប្រចាំការនៅគល់ស្ពានគីហ្សូណា និងប៉ុស្តិ៍រដ្ឋបាលវាលវង់ បានឃាត់សួរនាំ និងដឹកមកអធិការដ្ឋាននគរបាលក្រុង ទើបដឹកថា គាត់ឈ្មោះ វី ស្រស់ ភេទស្រី អាយុ៣០ឆ្នាំ ជាអ្នកស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បច្ចុប្បន្នមករស់នៅបន្ទប់ជួលនៅ ភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម មានបំណងមកលោតទឹកសម្លាប់ខ្លួនជាមួយនឹងកូន ពីលើស្ពានគីហ្សូណា ។
មូលហេតុ មានវិបត្តិគ្រួសារ។
ក្រោយសួរនាំដឹងមូលហេតុ លោកអធិការបានអប់រំ ពន្យល់ណែនាំគាត់ រហូតគាត់កែប្រែគំនិត ដើម្បីរស់នៅ បន្តចិញ្ចឹមមើលថែកូនវិញ និងបានបញ្ជាកម្លាំងនគរបាលក្រុង ដូនគាត់ត្រលប់ទៅបន្ទប់ជួលវិញដោយសុវត្តិភាព ។