បញ្ជាការដ្ឋានអង្គរក្ស នឹងធ្វើការចល័តអាវុធ និងរថពាសដែក ទៅបញ្ជាការដ្ឋានកងទ័ពជើងគោក ដើម្បីប្រារព្ធពិធី អបអរសាទរ នៃថ្ងៃខួប២០ឆ្នាំថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក
បញ្ជាការដ្ឋានអង្គរក្ស នឹងធ្វើការចល័តអាវុធ និងរថពាសដែក ទៅបញ្ជាការដ្ឋានកងទ័ពជើងគោក ដើម្បីប្រារព្ធពិធី អបអរសាទរ នៃថ្ងៃខួប២០ឆ្នាំថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក
យោងតាមសេចក្តីជូនដំណឹងសាលារដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងថា នៅថ្ងៃទី១៩ មករា ឆ្នាំ២០១៩ បញ្ជាការដ្ឋានអង្គរក្ស នឹងធ្វើការចល័តអាវុធ និងរថពាសដែក ពីបញ្ជាការដ្ឋានអង្គរក្ស ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ទៅបញ្ជាការដ្ឋានកងទ័ពជើងគោកដើម្បីអបអរសាទរ នៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក។
ការចល័តអាវុធ និងរថពាសដែកនេះ នឹងត្រូវ ធ្វើដំណើរតាមផ្លូវព្រែកហូរ មហាវិថីសម្តេច ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) បន្តកាត់ផ្លូវ២១៧ (ផ្លូវរោងចក្រកែវ) ផ្លូវព្រៃស ឆ្លងផ្លូវជាតិលេខ៤ តាមផ្លូវប្រទះឡាង ឆ្លងផ្លូវដែកបត់ស្តាំតាមផ្លូវបេតុង តំបន់សេដ្ឋកិច្ចពិសេសដល់ផ្លូវជាតិលេខ៤ បទស្តាំឆ្ពោះទៅបញ្ជាការដ្ឋានកងទ័ពជើងគោកតែម្តង ពេលចប់កម្មពិធីបញ្ជាការដ្ឋានអង្គរក្សនឹងចល័តអាវុធ និងរថពាសដែក ពីទីតាំងប្រារព្ធពិធីតាមតម្រាយផ្លូវដដែលចូលទៅបញ្ជាការដ្ឋានអង្គរក្សវិញ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ ២០១៩ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណះជន កុំមានការភ្ញាក់ផ្អើល ចំពោះការចល័តអាវុធនិងរថពាសដែកនេះ និងសូមជ្រាបជាព័ត៌មាន៕