ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​អគ្គស្នងការ​នគរបាល​ជាតិ​ ណែនាំ​ ដល់​មន្ត្រី​នគរបាល​ លក់​បំពង់​ពន្លត់​អគ្គិភ័យ​ តាម​ខ្នង​ផ្ទះ​ពលរដ្ឋ​ ហាម​ទាមទា​កម្រៃសេវា​

89

​ភ្នំពេញ​ ៖​ យោង​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ របស់​នាយកដ្ឋាន​នគរបាល​បង្ការ​ ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​ អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​១៩​ ខែមករា​ ឆ្នាំ​២០១៩​នេះ​ថា​ សូម​ជម្រាប​ជូន​សាធារណៈជន​គ្រប់​រាជធានី​ ខេត្ត​ឲ្យ​បាន​ជ្រាប​ថា​ ៖​ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ចេញ​សេចក្តីណែនាំ​លេខ​ (០១២​ ស​.​ណ​.​ន​)​ ដល់​មន្ត្រី​នគរបាល​អគ្គិភ័យ​អាជីព​ នូវ​ការ​មិន​អនុញ្ញាត​ ឲ​ចុះ​តាម​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​ តាម​មូលដ្ឋាន​ គ្រប់​រាជធានី​ ខេត្ត​ ដើរ​លក់​បំពង់​ពន្លត់​អគ្គិភ័យ​ ឬ​ទាមទា​កំ​រ៉ៃ​សេវា​ផ្សេងៗ​ ពី​ប្រជាពលរដ្ឋ​តាម​ខ្នង​ផ្ទះ​ (​គ្មាន​ច្បាប់​ ឬ​លិខិត​បទដ្ឋាន​ គតិយុត្តិ​ដែល​តម្រូវ​លើ​ថ្លៃ​សេវា​នោះ​ទេ​)​ ។​
​ឧទាហរណ៍​ ៖​ ថ្លៃ​បណ្ណ​ ឬ​តែម​ បិទ​លើ​ បំពង់​ព​ន្ល់​អគ្គិភ័យ​ ដូច​បាន​ភ្ជាប់​លើ​វិ​ក័យ​ប​ត្រ​ មិន​ត្រឹមត្រូវ​ខាងក្រោម​នេះ​ ។​
​ករណី​ប្រជាពលរដ្ឋ​គ្រប់​មូលដ្ឋាន​បាន​ជួប​ករណី​នេះ​ សូ​យ​រាយការណ៍​មក​ នាយកដ្ឋាន​ ឬ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ តាម​យៈ​លេខ​ 117​ ឬ​លេខ​ 078705705​ ។​ សូម​ជួយ​ Shares​ បន្ត​ឲ្យ​បានដឹង​គ្រប់ៗ​គ្នា​ ៕

អត្ថបទដែលជាប់ទាក់ទង