ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រឿងញៀនពីរគីឡូក្រាម ចាប់នៅស្រុកសៀមប៉ាង

84


ស្ទឹងត្រែងៈ ជនសង្ស័យម្នាក់ ជួញដូរថ្នាំញៀនមានទម្ងន់ពីរគីឡូក្រាម ត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋានខេត្តស្ទឹងត្រែង បង្រ្កាបនៅស្រុកសៀមប៉ាង កាលពីវេលាម៉ោង១១និង៤០នាទីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩។

សមត្ថកិច្ច បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ផល កុសល់ភេទប្រុស អាយុ២៩ឆ្នាំ មាន​មុខរបរជាកម្មករ មានទីលំនៅភូមិបានមួង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ក្រោយពីបង្រ្កាបភ្លាមៗ សមត្ថកិច្ចបញ្ជូនជនសង្ស័យ រួមនឹងថ្នាំញៀន ចំនួន២កញ្ចប់ធំមានទម្ងន់២.០៤៤,៩ក្រាម គឺជាប្រភេទមេតំហ្វេតាមីនម្សៅពណ៌សថ្លា ហៅថាICEទឹកកក
ពីស្រុកសៀមប៉ាង មកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរបន្ថែម។

ជនសង្ស័យកំពុងឃុំខ្លួន នៅក្នុងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង នៅព្រលប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ មានការពារដោយកម្លាំងសមត្ថកិច្ចការពារយ៉ាងយកចិត្តទុក៕

អត្ថបទដែលជាប់ទាក់ទង