ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បឺត សង្ឃឹម និង ធន អៀងឡៃកក់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

101


​ភ្នំពេញ:សម្រាប់ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement វគ្គជម្រុះជុំទី៣អ្នកប្រដាល់បឺត សង្ឃឹមក្លិបសាលវ័ន្ដកីឡា និង ធន អៀងឡៃសមាគមប្រដាល់ក្រសួងការពារជាតិ បានកក់កៅអីសម្រាប់វគ្គពាក់
កណ្ដាលផ្ដាច់ព្រ័ត្រមុនគេហើយ ។

​បឺត សង្ឃឹមបានយកឈ្នះអ្នកប្រដាល់ស៊ឹម ប៊ុនឆៃក្លិបព្រៃទទឹងកីឡាដោយពិន្ទុ ។ សូមបញ្ជាក់ថាប៊ុនឆៃមិនមានឈ្មោះក្នុងបញ្ជីប្រកួតដណ្ដើមពានរង្វាន់នេះទេ ។សង្ឃឹមត្រូវប្រកួតជាមួយអេ រដ្ឋាក្លិបអេភូថងកីឡាតែដោយសាររដ្ឋា
រងគ្រោះថ្នាក់ចរាចរធ្ងន់ធ្ងរមិនអាចប្រកួតបាននោះ ទើបប៊ុនឆៃត្រូវបានដាក់ជំនួសរដ្ឋាឲ្យប្រកួតជាមួយសង្ឃឹមនោះ ។
​សង្ឃឹមបានទទួលជ័យជំនះលើប៊ុនឆៃដោយពិន្ទុដាច់តែម្ដង ។ ប្រសិនបើរដ្ឋាមិនជួបគ្រោះថ្នាក់នោះក៏សង្ឃឹម
មានការលំបាកដែរព្រោះរដ្ឋាជាអ្នកប្រដាល់ជើងខ្លាំងមួយរូបដែរ ។ពេលនេះសង្ឃឹមមានកៅអីសម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ។

​ដោយឡែកធន អៀងឡៃក៏ប្រជែងបានកៅអីសម្រាប់វគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រដែរបន្ទាប់ពីយកឈ្នះសិស្សច្បងសៀវ ង៉ុយក្លិបកងពលធំអន្តរាគមន៍លេខ២ ដោយពិន្ទុយ៉ាងតឹងតែងនោះ ។

​សៀវ ង៉ុយបាត់បង់ឱកាសសម្រាប់ឡើងទៅប្រកួត បន្តវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយបន្ទាប់ពីការបរាជ័យ
ក្រោមថ្វីដៃសិស្សប្អូនបែបនេះ ។អ្នកប្រដាល់ជើងចាស់រូបនេះបញ្ចប់បេសកកម្មត្រឹមវគ្គជម្រុះជុំទី៣នេះ ឯ ធន អៀងឡៃត្រៀមខ្លួនប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលកាន់តែតឹងតែងទៅៗហើយ ។


​ចំពោះការប្រកួតជាមិត្តភាពជាមួយជាមួយអ្នកប្រដាល់ថៃវិញនោះសារឿន ចាន់បានយកឈ្នះអ្នកប្រដាល់ថៃប៊ី អឹម(B M)ដោយពិន្ទុ ។
​នេះជាការប្រកួតមួយដែលមិនសូវជាតឹងតែងណាស់ណាទេតែសារឿន ចាន់ក៏ឈឺសាច់ដោយសាប៊ី អឹម មិនតិចដែរទេ ។
​ការប្រកួតរវាងអ្នកប្រដាល់រួមជាតិក្រៅព្រឹត្តិការណ៍ពានរង្វាន់វិញនោះប៉ុក វិបុលក្លិបទ័ពឆ័ត្រយោង៩១១បាន
យកឈ្នះអ្នកប្រដាល់សល់ ស្រស់ក្លិបសាលវ័ន្ដកីឡាដោយពិន្ទុ ។

អត្ថបទដែលជាប់ទាក់ទង