ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយកុយ នាយក្រិន ជួបគ្រោះថ្នាក់ចរាចរ បើករថយន្ត បុកដើមឈើខ្លួនឯង

131

ខេត្តត្បូងឃ្មុំ: ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា
នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៥:៥០នាទី នៅលើផ្លូវលេខ ៧៣ ភូមិថ្នល់ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបែកកង់រ៉េទៅបុកដើមឈើមួយកន្លែងនោះដែលយើងស្គាល់ថាជា នាយកុយ តារាកំប្លែង។

បានបើករថយន្តម៉ាកឡង់គ្រីស័រ ពណ៌ស ស្លាកលេខ ភ្នំពេញ 2AR-9968 បើកបរដោយឈ្មោះ ជួង ជី(ហៅនាយកុយ) អាយុ ៦៤ឆ្នាំ រស់នៅរាជធានីភ្នំពេញ ជាតារាកំប្លែង (របួសកែងដៃស្តាំលក្ខណៈស្រាល) អ្នករួមដំណើរឈ្មោះ ទេស សុជន(នាយក្រឹន)ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅសង្កាត់កាកាប ខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ ជាតារាកំប្លែង(គ្មានរបួស) ។
ទិសដៅ រថយន្ត បើកបរពីខេត្តរតនគរី ទៅក្រុងភ្នំពេញ លុះមកដល់ចំណុចកើតហេតុ បែកកង់រេចង្កូត បុកដើមឈើដោយខ្លួនឯងតែម្តង។ ករណីនេះ មិនបណ្តាលឱ្យគ្រោះថ្នាក់ធ្ងន់ធ្ងទេ៕

អត្ថបទដែលជាប់ទាក់ទង