ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមហ៊ុន Amazon ព្រមដកផលិតផល កម្រាលជើង និងគម្រប់បង្គន់ រូបអង្គរវត្តខ្មែរ ចេញលើប្រព័ន្ធអនឡាញរបស់ខ្លួន បន្ទាប់ពីប្រតិកម្មខ្លាំង របស់ពលរដ្ឋកម្ពុជា

126

ភ្នំពេញ៖ ក្រោយប្រជាពលរដ្ឋខ្មែរ​ មានប្រតិកម្មយ៉ាងខ្លាំង ដោយថ្កោលទោស ទៅលើក្រុមហ៊ុន Amazon និងទាមទារ ឲ្យបញ្ឈប់ជាបន្ទាន់ នូវការយករូបសំណាក់ប្រាសាទអង្គវត្ត ទង់ជាតិខ្មែរ ដែលជាសម្បត្តិបេតិកភណ្ឌជាតិ យកទៅបិទលើចាន់បង្គន់ លើកម្រាលជូតជើងដើម្បីលក់នោះ ក្រុមហ៊ុនយក្ស Amazon មួយនេះ បានសម្រេចដកចេញហើយ។

នេះបើតាម លោក ថៃ នរៈសត្យា អ្នកនាំពាក្យក្រសួងយុត្តិធម៌​ បានអោយដឹងនៅថ្ងៃទី២០ មករា ឆ្នាំ២០១៩នេះថា “ក្រសួងវប្បធម៌ បានសង្កេតឃើញថា គេហទំព័រ Amazon បានដកចេញផលិតផល​បង្គន់ ដែលមានរូបប្រាសាទខ្មែរ ទាំងនោះហើយ” ។

កម្ពុជាតាមរយៈស្ថានទូតខ្មែរ ប្រចាំសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៧ មករា បានបញ្ចេញប្រតិកម្មជាខ្លាំង និងថ្កោលទោស ដោយទាមទារឲ្យក្រុមយក្សនេះ ដករូបសម្បត្តិវប្បធម៌ខ្មែរ ចេញជាបន្ទាន់។

សេចក្តីប្រកាសព័ត៌មាន របស់ទូតបានបានឲ្យដឹងថា “ព្រះរាជាណាចក្រកម្ពុជាថ្កោលទោស បណ្តាក្រុមហ៊ុនផលិត នៃផលិតផលទាំងអស់នេះ និងទាមទារឲ្យក្រុមហ៊ុន Amazon បញ្ឈប់ជាបន្ទាន់ នូវការលក់របស់ខ្លួន ដោយដកចេញពីគេហទំព័រ នូវផលិតផលទាំងនេះ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយសជាតិ និងកិត្យានុភាព នៃព្រះរាជាណាចក្រកម្ពុជា។ ស្ថានទូតបានធ្វើការតវ៉ា និងការទាមទារខាងលើ ជាមួយសេវាកម្មអតិថិជន របស់ក្រុមហ៊ុន Amazon កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩” ។

សូមបញ្ជាក់ថា ករណីនេះបានផ្ទុះឡើង ក្រោយពីមានការផ្សព្វផ្សាយ នៅលើបណ្តាញសង្គមថា ហាងលក់ទំនិញ អនឡាញយក្ស Amazon បានយករូបប្រាសាទអង្គរវត្ត ជាដួងព្រលឹងនៃជាតិខ្មែរ យកទៅបិទលើចានបង្គន់ ឬបិទលើកម្រាលជូតជើង សម្រាប់ដាក់តាំងលក់ នៅទូទាំងពិភពលោក បានធ្វើឲ្យប្រជាពលរដ្ឋ នៅទូទាំងប្រទេស មានការខឹងសម្បាយ៉ាងខ្លាំង ដោយពួកគេបានសំដែង ការមិនពេញចិត្ត និងសោកស្តាយយ៉ាងខ្លាំងផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង