ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមលោកកឹម សុខា ចេញប្រកាស ទាត់ចោលនូវរាល់ការសម្រេចទាំងឡាយណា ក្រោមការដឹកនាំរបស់លោក សម រង្ស៊ី

60


ភ្នំពេញ៖ នៅថ្ងៃទី២១ខែមករាឆ្នាំ២០១៩នេះ ស្របពេលដែល ក្រុមរបស់លោកសម រង្ស៊ី បានប្រកាសលទ្ធផល កិច្ចប្រជុំគណៈកម្មាធិការអចិន្ដ្រៃយ៍គណបក្សសង្គ្រោះជាតិ ក្រោមអធិបតីភាពលោកប្រធានស្តីទី សម រង្ស៊ី នៅទីក្រុងឡូវែល នោះ ក្រុមរបស់លោកកឹម សុខា ដែលថ្ងៃដដែលនេះដែរ ក៏បានចេញនូ

សេចក្តីថ្លែងការណ៍មួយរបស់ CNRP-USA ដោយប្រកាសធ្វើការបដិសេធ ទាត់ចោលនូវរាល់ការសម្រេចទាំងឡាយណា ក្រោមការដឹកនាំរបស់លោក សម រង្ស៊ី ហើយថា លោកសម រង្ស៊ី ជាប្រធានស្តីទីក្លែងក្លាយ មិនអាចយកជាការបានឡើយ។

សេចក្តីថ្លែងការណ៍ CNRP-USA ដែលចេញផ្សាយជាសាធារណៈ នៅថ្ងៃទី២១ខែមករាឆ្នាំ២០១៩នេះ បានបញ្ជាក់ថា “រាល់ការសម្រេចទាំងឡាយណា” ក្រោមការដឹកនាំរបស់លោក សម រង្ស៊ី ប្រធានស្តីទីក្លែងក្លាយមិនអាចយកជាការបានឡើយ ព្រោះវាគ្រាន់តែជាការសម្រេចរបស់ក្រុមលោក សម រង្សី តែប៉ុណ្ណោះ មិនឆ្លុះបញ្ចាំង និងមិនមែនជាការសម្រេចរបស់ គណបក្សសង្គ្រោះជាតិឡើយ។

CNRP – USA សូមបញ្ជាក់ជាថ្មីថាលោកសម រង្ស៊ី មិនមែនជាប្រធានគណបក្ស ឬជាប្រធានស្តីទី ដែលទទួលបានការផ្ទេរសិទ្ធិពីប្រធានបក្សលោក កឹម សុខា ឡើយ។ ផ្ទុយទៅវិញប្រធានស្តីទីក្លែងក្លាយលោក សម រង្ស៊ី គឺកើតចេញពីបក្សប្រហារលើកបន្តុបខ្លួនឯងដោយផ្ទុយពីស្មារតី និងគោលការណ៍របស់គណបក្សសង្គ្រោះជាតិ ព្រមទាំងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ មិនបានទទួលស្គាល់ទៀតផង។

CNRP-USA យល់ឃើញថាទោះបីក្រុមនេះឆ្លេឆ្លា ដោយម្តងធ្វើនេះ ម្តងធ្វើនោះបង្កើតតែព្រឹត្តិការណ៍អត់បានការ ហើយម្តងប្រើប្រាស់ ម្តងមិនប្រើប្រាស់យន្តការគណបក្ស ដូចជាគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សជាដើម គឺដើម្បីធ្វើជាឡប់ឡែបោកប្រាស់បំភាន់ភ្នែកសាធារណៈជនតែប៉ុណ្ណោះ”។

ចំណែកនៅថ្ងៃទី២១ មករា ២០១៩ នៅផេកហ្វេសប៊ុក របស់លោកសម រង្ស៊ី ក៏បាន

សេចក្ដីប្រកាស “លទ្ធផលកិច្ចប្រជុំ គណៈកម្មាធិការអចិន្ដ្រៃយ៍គណបក្សសង្គ្រោះជាតិ ក្រោមអធិបតីភាពលោកប្រធានស្តីទី សម រង្ស៊ី នៅទីក្រុងឡូវែល (Lowell) រដ្ឋម៉ាស្សាឈូសេត (Massachusetts) សហរដ្ឋអាមេរិក។

កិច្ចប្រជុំទី១ របស់គណៈកម្មាធិការអចិន្ត្រៃយ៍ គណបក្សសង្គ្រោះជាតិ ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា បានរំលាយគណបក្សសង្គ្រោះជាតិ ដោយអន្តនោម័ត និងដោយខុសច្បាប់ កាលពីថ្ងៃ ១៦ វិច្ឆិកា ២០១៧។ កិច្ចប្រជុំនេះ បានរៀបចំធ្វើឡើងថ្ងៃនេះ នៅទីក្រុងឡូវែល (Lowell) រដ្ឋម៉ាស្សាឈូសេត (Massachusetts) សហរដ្ឋអាមេរិក ក្រោមអធិបតីភាពលោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។ មានសមាជិក ១៥ រូប លើ ២៤ នៃគណៈកម្មាធិការអចិន្ត្រៃយ៍ បានចូលរួមដោយផ្ទាល់ ឬដោយប្រយោល ក្នុងកិច្ចប្រជុំជាប្រវត្តិសាស្ត្រនេះ”៕


អត្ថបទដែលជាប់ទាក់ទង