អភិបាលខណ្ឌពោធិសែនជ័យចុះ សាកសូរសុខទូក្ខមន្ត្រីរាជអាវុធហត្ថ កំពុងសំរាកព្យាបាលជំងឺនៅមន្ទីរពេទ្យ
ភ្នំពេញ៖នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ លោក ហែម ដារិទ្ធ ប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិសែនជ័យ បានដឹកនាំក្រុុមការងារ ចុះសួរសុខទុក្ខ នាំយកថវិកា និងសម្ភារៈមួយចំនួនទៅប្រគល់អោយលោកអអុសេនីយ៏ឯក មាស វុទ្ធី ជំនួយការកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ដែលមានជម្ងឹទឹកនោមផ្អែមរាំរៃជាធ្ងន់ធ្ងរ ដែលត្រូវធ្វេីការលាងឈាមពីរថ្ងៃម្តង នៅមន្ទីរពេទ្យយោធា (1.79)។
លោកហែម ដារិទ្ធិមានប្រសាសន៍ផ្តាំផ្ញើនិងលើកទឹកចិត្តដល់មន្ត្រីអាវុធហត្ថដែលកំពុងសំរាកព្យាបាលជំងឺ ក្នុងខណៈចុះសាកសួរសុខទុក្ខ កុំអោយមានការអស់សង្ឃឹមនិងព្រួយបារម្មណ៍ ត្រូវយកចិត្តទុកដាក់ ស្តាប់តាមការណែនាំរបស់វេជ្ជបណ្ឌិត ថែរក្សាសុខភាព សំរាកអោយបានគ្រប់គ្រាន់ ដើម្បីអោយសភាពជំងឺបានធូរស្រាលនិងឆាប់បានត្រឡប់ចូលបំរើការងារឡើងវិញ។ លើសពីនោះលោកអភិបាលខណ្ឌក៏បានផ្តាំផ្ញើរអោយលោកវេជ្ជបណ្ឌិតជួយព្យាបាល អោយអស់ពីលទ្ធភាព ដើម្បីជួយអោយអ្នកជំងឺឆាប់បានធូរស្រាលផងដែរ។លោកបន្ថែមថា ក្នុងនាមអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ មិនដែលព្រងើយកន្តើយ ចំពោះមន្ត្រីថ្នាក់ក្រោម ក៏ដូចជាប្រជាពលរដ្ឋឡើយ ជាពិសេសខណៈពេលកំពុងមានទុក្ខបែបនេះ។
គួរបញ្ជាក់ថា អំណោយដែលអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិសែនជ័យ នាំយកមកប្រគល់ជូន លោក មាស វិទ្ធីនៅពេលនោះរួមមានគ្រឿងបរិភោគ និងថវិការ៥០ម៉ឺនរៀល លើសពីនោះលោកហែម ដារិទ្ធិ បានឧបត្ថម្ភថវិការផ្ទាល់ខ្លួនបន្ថែមចំនួន២០០ដុល្លារបន្ថែមទៀត។
ក្នុងនោះលោក មាស វុទ្ធី និងក្រុមគ្រួសារ គោរពជូនពរក្រុមការងារទាំងអស់អោយមានសេចក្តីសុខសេចក្តីចម្រេីន ៕