ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអុូស្មាន ហាស្សាន់៖ សមាគមសហភាពបញ្ញវន្តមុស្លីមអាស៊ីអាគ្នេយ៏ICMA សម្រេចយកកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ ធ្វើលក្ខនិ្ដកៈ និងបទបញ្ជាផ្ទៃក្នុងសមាគម នៅដើមខែមីនា ឆ្នាំ២០១៩នេះ

74

ភ្នំពេញ ៖​ យោងតាមស្មារតី នៃកិច្ចប្រជុំពិភាក្សាការងារ រវាងសមាគមសហភាពបញ្ញវន្តមុស្លីមកម្ពុជា​(CMIU) ដឹកនាំដោយ លោក បណ្ឌិតទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ប្រធាន CMIU ជាមួយសមាគមបញ្ញវន្តមុស្លិមឥណ្ឌូណេស៊ី (ICMI) ដំណាងដោយ លោកបណ្ឌិត Yasril Ananta Baharud dun ប្រធានការិយាល័យទំនាក់ទំនងអន្តរជាតិ​ ត្រូវបានធ្វេីឡេីងនៅស្នាក់ការកណ្តាល សមាគមសហភាព បញ្ញវន្តមុស្លីមកម្ពុជា​ រាជធានីភ្នំពេញ​ កាលពីរសៀលថ្ងៃចន្ទ
១រោចខែបុស្ស ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី២១​ ខែមករា​ ឆ្នាំ២០១៩។ បានឯកភាពថា សម្រេចយកកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ ធ្វើលក្ខនិ្ដកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សមាគមសហភាពបញ្ញាវន្ដមុស្លិមអាស៊ីអាគ្នេយ៏នៅដើម ខែមីនា ឆ្នាំ២០១៩នេះ ។

លោក បណ្ឌិតទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ប្រធាន CMIU បានបញ្ជាក់ថា៖ កិច្ចប្រជុំនេះ ផ្តោតសំខាន់ទៅលើការលើកគម្រោងសំខាន់ ដើម្បីពង្រឹងសកម្មភាព របស់សមាគម ប្រទេសសាម៉ី​ ការចែករំលែក បទពិសោធន៍​ និង​ការកំណត់ កាលបរិច្ឆេទ ដើម្បីរៀបចំកិច្ចប្រជុំមួយ ដែលប្រ ទេស ជាសមាជិក បានសម្រេចយកកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំបើកកិច្ចប្រជុំពិភាក្សា ស្តីអំពីការដាក់ចេញនូវលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង របស់សមាគមបញ្ញវន្តមុស្លីមអាស៊ីអាគ្នេ យ៍ ដែលហៅកាត់ថា ICMA។ អង្គប្រជុំនេះ ក៏បានឯកភាពថា នឹងរៀបចំកិច្ចប្រជុំ នៅដើមសប្តាហ៍ នាខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ ។

លោកបន្ដថា៖ បច្ចុប្បន្នក្រោមការដឹកនាំ ដ៏ត្រឹមត្រូវ របស់សម្ដេច អគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា សហគមន៏អន្ដរជាតិបានមើលឃើញថា ប្រជាពលរដ្ឋ បានរួមរស់សម្បូរ សប្បាយ ក្រោមដំបូលសន្តិភាព សេរីភាព ប្រកបដោយ សុខដុមរមនា និងគ្មានការរើសអើងពូជន៏សាស្ដ្រ អ្វីឡើយ ៕ ដោយ៖ សារីទ្ធ

អត្ថបទដែលជាប់ទាក់ទង