រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតស្រុកថ្មីមួយទៀត នៅក្នុងខេត្តកំពង់ធំ
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតស្រុកថ្មីមួយទៀត នៅក្នុងខេត្តកំពង់ធំ ដើម្បីសម្រួលដល់ការគ្រប់គ្រងប្រព័ន្ធរដ្ឋបាល។
ស្រុកបង្កើតថ្មីនេះ មានឈ្មោះថា «ស្រុកតាំងគោក» ដោយកាត់យកឃុំចំនួន៨ ចេញពីស្រុកបារាយណ៍ រួមមាន៖ ឃុំពង្រ ឃុំច្រនាង ឃុំជ្រលង ឃុំទ្រៀល ឃុំសូយោង ឃុំស្រឡៅ ឃុំស្វាយភ្លើង និងឃុំអណ្តូងពោធិ៍។