បំផ្ទុះរថយន្ដ នៅអាហ្វហ្គានីស្ថាន ស្លាប់១២៦នាក់
អាហ្វហ្គានីស្ថាន ៖ ក្រុមសកម្មប្រយុទ្ធតាលីបង់ បានសម្លាប់សមាជិកកងកម្លាំងសន្តិសុខ ១២៦នាក់ និងជាច្រើននាក់ផ្សេងទៀត ក៏បានរងរបួស នៅក្នុងការវាយប្រហារបំផ្ទុះរថយន្ដ នៅឯមូលដ្ឋានយោធាមួយកន្លែង នៃខេត្ត Maidan Wardak ភាគខាងត្បូងប្រទេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃចន្ទ ទី២១ ខែមករា ឆ្នាំ២០១៩។
ការវាយប្រហារលើមូលដ្ឋានយោធាអាហ្វហ្គានីស្ថាន កើតមានឡើងនៅពេលដែល ក្រុមសម្មប្រយុទ្ធតាលីបង់ជាច្រើននាក់ បានបំផ្ទុះរថយន្ដមួយគ្រឿង ខណៈខ្មាន់កាំភ្លើង២នាក់ទៀត សម្រុកចូលបើកការ
បាញ់រះនៅបរិវេណមូលដ្ឋានយោធានេះ។ ប៉ុន្តែ ខាងមន្ត្រីអាហ្វហ្គានីស្ថាន មិនទាន់ទទួលស្គាល់សេចក្ដីរាយការណ៍នៅឡើយទេ បន្ទាប់ពី បានអះអាងថា កងកម្លាំងសន្តិសុខតែ១២នាក់ប៉ុណ្ណោះបានស្លាប់៕