ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌពោធិសែនជ័យដឹកនាំកម្លាំងចុះត្រួតពិនិត្យ មើលតាមក្លឹមកំសាន្តនិងហាងខារ៉ាអូខេនៅផ្លូវ២០០៤ផ្លូវវេងស្រេង

81

ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌពោធិសែនជ័យ ដឹកនាំដោយលោកហែម ដារិទ្ធិ អភិបាលខណ្ឌពោធិសែនជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌពោធិសែនជ័យបានដឹកនាំកម្លាំង ចុះធ្វើដ្ឋបាល ត្រួតពិនិត្យ រៀបចំសណ្ដាប់ធ្នាប់ មើលតាមក្លឹមកម្សាន្ត ហាងខារ៉ាអូខេ ក្នុងភូមិសាស្រ្តខណ្ឌពោធិសែនជ័យ មានក្លឹបស្ពយឌ័រ ក្លឹមមីតណាយ នៅតាមផ្លូវវេងស្រេង និងហាងខារ៉ាអូខេនៅផ្លូវ២០០៤ បើកនាពេលរាត្រីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ដើម្បីបង្កា ការចរាចរណ៍ ប្រើប្រាស់គ្រឿងញៀន បងតូចបងធំ និងបទល្មើសផ្សេងៗ ។

ក្នុងការចុះធ្វើរដ្ឋបាលតាមក្លឹបនីមួយៗ ក៏ដូចជាខារ៉ាអូខេ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិសែនជ័យ បាននែនាំទៅដល់ម្ចាស់ក្លឹបកំសាន្ត ម្ចាស់ហាងខារ៉ាអូខេ ហាមចែកចាយនិងប្រើប្រាស់គ្រឿងញៀនដាច់ខាត ហើយលោកក៏បានពិនិត្យមើលច្រកចេញសុវត្ថិភាព របស់ក្លឹប សម្រាប់ឲ្យភ្ញៀវចេញពេលមានអគ្គីភ័យកើតឡើង តើអាចធានាសុវត្ថិភាពបានដែរឫយ៉ាងណា ?។ លោកក៏បានសំណូមពរដល់យុវជនយុវតី ផឹកស៊ីសប្បាយ រាំច្រៀង ត្រូវគិតពីសុវត្ថិភាពតាមផ្លូវនៅពេលត្រលប់ទៅវិញ បើស្រវឹងកុំបើកបរ ហើយត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ។

សកម្មភាពចុះត្រួតពិនិត្យមើលតាមក្លឹមកម្សាន្តរបស់គណៈបញ្ជាការឯកភាពខណ្ឌបែបនេះឃើញថាក្លឹបនីមួយៗគោរពតាមការនែនាំរបស់អាជ្ញាធរកាលពីពេលកន្លងមកបានល្អប្រសើរ ។ ហើយ ត្រូវបានបងប្អូនប្រជាពលរដ្ឋសាទរ ដើម្បីបង្កា ទប់ស្កាត់ រាល់បទល្មើសផ្សេងៗបានមួយចំណែកដែរ រក្សាបាននូវសន្តិសុខ សម្រាប់ប្រជាពលរដ្ឋ ៕

អត្ថបទដែលជាប់ទាក់ទង