ចាប់ជនជាតិចិនចំនួន៥៨នាក់ សង្ស័យចាប់ជម្រិតជនជាតិចិនដូចគ្នា តាមប្រព័ន្ធអនឡាញ នៅក្រុងបាវិត
ខេត្តស្វាយរៀង ៖ ជនជាតិចិនចំនួន៥៨នាក់ សង្ស័យចាប់ជម្រិតជនជាតិចិនដូចគ្នា តាមប្រព័ន្ធអនឡាញ ដោយយកទីតាំងកាស៊ីណូ ក្រុងបាវិតធ្វើជាកន្លែងចាប់ជម្រិត ត្រូវបានសមត្ថកិច្ចសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃកម្ពុជា និងសមត្ថកិច្ចចិន សហការគ្នា ចាប់នៅក្នុងកាស៊ីណូ៣កន្លែង ស្ថិតនៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩។
ជនជាតិចិនទាំងនោះ មានពាក់ព័ន្ធនឹងករណីចាប់ជំរិត តាមប្រព័ន្ធអនឡាញ ដោយជនជាតិចិនទាំង៥៨នាក់នេះ ត្រូវបានចាប់ពីកាស៊ីណូចំនួន៣កន្លែងគឺទី១-កាស៊ីណូ ថៃថាក់ឃីង, ទី២-កាស៊ីណូ ឡឺម៉ាកាវ និងទី៣-កាស៊ីណូ ឃីងក្រោនបាវិត ហើយ ត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃហើយ ៕