បង្គន់សាធារណៈនៅសួនច្បារព្រះនាងប្រាជ្ញាបារមី បានទទួលពានរង្វាន់បង្គន់អនាម័យសាធារណ:ស្អាតស្តង់ដារអាស៑ាន
ភ្នំពេញ៖ថ្មីៗនេះរាជធានីភ្នំពេញមានបង្គន់សាធារណៈមួយកន្លែងនៅសួនច្បារព្រះនាងប្រាជ្ញាបារមី ត្រូវបានទទួលពានរង្វាន់បង្គន់អនាម័យសាធារណ:ស្អាតស្តង់ដារអាស៑ាន (ASEAN Public Toilet Award) នៅទីក្រុង Halong ប្រទេសវៀតណាម ។
បង្គន់អនាម័យសាធារណ:ដែលរាជធានីភ្នំពេញទទួលបានពានរង្វាន់ ស្ថិតនៅសួនច្បារព្រះនាងប្រាជ្ញាបារមី មានទីតាំងនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។
លោកថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានប្រគល់ពានរង្វាន់ខាងលើនេះដល់លោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញ។
ពានរង្វាន់ខាងលើនេះទទួលបានក្នុងវេទិកាទេសចរណ៍អាស៊ានលើកទី៣៨ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧-១៨ ខែមករា ឆ្នាំ២០១៩ ថ្មីៗនៅទីក្រុងហាឡុង ប្រទេសវៀតណាម អាស៊ាន
ដែលមានគុណភាពសេវាកម្មស្របតាមស្តង់ដា ដែលបានដាក់ចុះឱ្យអនុវត្តដោយសមាគមទេសចរណ៍អាស៊ាន។
លោកថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ថា កម្ពុជាពិតជាមានកិត្តិយសណាស់ដែលទទួលបានរង្វាន់ពីអាស៊ាន។ លោកបន្តថា គុណភាពសេវាទេសចរណ៍កម្ពុជាកំពុងត្រូវបានទទួលស្គាល់ថា ជាសេវាកម្មទេសចរណ៍ដែលអាចផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ និងអាចធ្វើការប្រកួតប្រជែងក្នុងតំបន់ និងពិភពលោក។ សេវាកម្មទេសចរណ៍ ដែលទទួលបានកិត្តិយសទទួលរង្វាន់ស្តង់ដាអាស៊ាន។
គួរបញ្ជាក់ថា៖នៅរាជធានីភ្នំពេញមានបង្គន់អនាម័យសាធារណៈព្រះនាងប្រាជ្ញាបរមីនិងបង្គន់អនាម័យសាធារណៈមណ្ឌលព័ត៌មានទេសចរណ៍នៅជាប់មហោស្រពចតុមុខ៕