ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជើងឌឺទាំង២:ម៉ន សាម៉េត និង យុគ យក្សផ្លែនរណាឆ្លងផុតជុំទី៣

131

​ភ្នំពេញ:ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement ត្រូវបញ្ចប់ជុំទី៣នៅថ្ងៃទី២៦មករានេះហើយ ។
​ការប្រកួតដែលមាន២គូនោះគូដែលគួរឲ្យចាប់អារម្មណ៍​ គឺជំនួបរវាងជើងឌឺ២រូបដែលជាជំនួបរវាងម៉ន សាម៉េតក្លិបកងចក្ររាជសីហ៍ និង យុគ យក្សផ្លែក្លិបបូរីរាជសីហ៍មានរិទ្ធ ។អ្នកប្រដាល់ទាំង២រូបនេះមិនត្រឹមតែពូកែឌឺប៉ុណ្ណោះទេ តែចិត្តធំក្លាហានចំពោះកម្លាំងវិញប្រហែលជាសាម៉េតល្អជាងហើយ ។
​យក្សផ្លែនៅជុំទី១ឈ្នះឡុង ខេត្តក្លិបខ្លារខិនមានរិទ្ធនៅទឹកទី២ ហើយនៅជុំទី២ឈ្នះសេន កុសលក្លិបមោងឬស្សីមរតកគុនខ្មែរដោយពិន្ទុ ។ ចំពោះសាម៉េតវិញនៅជុំទី១ឈ្នះឯម សុធីក្លិបនិរោធន៍មានជ័យដោយពិន្ទុ និងជុំទី២ឈ្នះរឿន សុខលីក្លិបការិយាល័យទី៥កងទ័ពជើងគោកដោយពិន្ទុ ។

​ជុំទី៣នេះអ្នកចាញ់ក៏ត្រូវដើរចេញពីការប្រកួតដែរចំពោះអ្នកឈ្នះ នឹងឡើងទៅប្រកួតបន្តនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។ម៉ន សាម៉េត ឬ យុគ យក្សផ្លែជាអ្នកឈ្នះ ?
​ប្រកួតក្នុងជុំទី៣នេះដែរគួន ប៊ុនហ៊ីមក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបងប្រកួតជាមួយយ៉ន ពិសីរបស់ក្លិបសាលវ័ន្ដកីឡា ។
​ពួកគេជាអ្នកប្រដាល់ជើងចាស់ដូចគ្នាហើយក៏ពុំធ្លាប់ឈ្នះពានរង្វាន់ដូចគ្នាឡើយ ។ពួកគេមិនមែនជាអ្នកប្រ
ដាល់ដែលមានឈ្មោះបោះសម្លេងនោះទេ ។កាលពីប្រកួតជម្រុះនៅជុំទី១ប៊ុនហ៊ីមឈ្នះរិទ្ធ ប្រាក់បិន្ដក្លិបកងពលតូចលេខ៧០ដោយពិន្ទុ ជុំទី២ឈ្នះជា ចំរើនក្លិបអាណាចក្រប្រយុទ្ធខេត្តសៀមរាបដោយពិន្ទុ ។
​ចំពោះយ៉ន ពិសីវិញប្រកួតនៅជុំទី១ឈ្នះអាន ទាវក្លិបយុវវាលស្បូវដោយពិន្ទុ ជុំទី២ឈ្នះជ័យ ប៊ុនសង់ក្លិបគីសែមានរិទ្ធដោយពិន្ទុ ។សម្រាប់ជុំទី៣ដែលត្រូវបរចែងគ្នាឆឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះមិនដឹងថាយ៉ន ពិសីឬ គួន ប៊ុនហ៊ីមជាអ្នកឈ្នះនោះឡើយ ?

អត្ថបទដែលជាប់ទាក់ទង