ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លួចម៉ូតូបានសម្រេច​ ជិះបានរត់បានបន្តិច​ ត្រូវសមត្ថកិច្ចខណ្ឌទួលគោក​ ចាប់វាយខ្នោះ

94

(ភ្នំពេញ)៖​ យុវជនម្នាក់ជាជាងជួសជុលរថយន្តបានជិះម៉ូតូ​ មួយគ្រឿងទៅទិញគ្រឿងបន្លាស់រថយន្ត​ ហើយក៏ចតម៉ូតទុកដោយមិនបានដកសោចេញ​ រួចក៏ដើរចូលទៅក្នុង​ ភ្លាមៗនោះ​ ក៏មានយុវជនអនាថាម្នាក់ដើរមកដល់​ ក៏ជិះម៉ូតូយកទៅបាត់​បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ​ ហេីយក៏​នាំគ្នាដេញតាមចាប់ជាមួយសមត្ថកិច្ច។

ហេតុការណ៍ខាងលើនេះ​ បានកើតឡើងកាលពីវេលាម៉ោង​ ១១និង៣០នាទីព្រឹក​ ថ្ងៃទី២៣​ ខែមករា​ ឆ្នាំ២០១៩​ នៅចំណុចផ្ទះលេខ២៥​ ផ្លូវ២៣៧ ក្រុម៣១ ភូមិ៧ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើដែលកម្លាំងសម្ថតកិច្ចឃាត់ខ្លួនមានឈ្មោះ តាំង រតនៈ​ ភេទប្រុស​ អាយុ​ ២០ឆ្នាំ​ ជាជនអនាថា​ ស្នាក់មិនពិតប្រាកដ។​ ចំណែកឯជនរងគ្រោះមានឈ្មោះ ដេ វិត ភេទប្រុស​ អាយុ​ ១៦ឆ្នាំ មុខរបរ​ ជាងជួសជុលរថយន្ត​ ស្នាក់នៅក្នុងសង្កាត់បឹងកក់២​ ខណ្ឌទួលគោក។

តាមសំដីរបស់ជនរងគ្រោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតខ្លួនបានជិះម៉ូតូ​ មួយគ្រឿង​ ម៉ាកធូដេ​ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ​ភ្នំពេញ​ 1DB-7317​ ដោយជិះចេញពីកន្លែងធ្វើរថយន្ត​ ដើម្បីទៅទិញគ្រឿងបន្លាស់នៅម្ដុំផ្លូវ២៣៧​ ពេលទៅដល់ក៏បានឈប់ម៉ូតូ​ ដោយមិនបានដកសោរចេញពីលេីម៉ូតូឡើយ​ រួចក៏បានដើរចូលទៅក្នុង។ ក្រោយមក​ស្រាប់តែមានជនអនាថាម្នាក់បានដើរមកដល់ហើយក៏ឡើងលើម៉ូតូជិះចេញទៅបាត់។ ភ្លាមៗនោះ​ ជនរងគ្រោះបានឃេីញ​ ក៏ស្រែកផ្អេីលឆោឡោថា​មានចោរលួចម៉ូតូ​ ក៏រត់ដេញតាមពីក្រោយ​ ខណៈនោះ​ ក៏មានកម្លាំងសមត្ថកិច្ចខណ្ឌទួលគោក​ជិះល្បាត​ ក៏ធ្វេីការដេញតាមឃាត់ខ្លួនជនសង្ស័យខាងលេីបាននៅចំណុចផ្លូវ២៣០​ ហេីយក៏យកមកអធិការខណ្ឌ​ ដេីម្បីធ្វេីការសាកសួរ។

សម្ថតកិច្ចបានប្រាប់ថា​ ជនសង្ស័យខាងលើជាជនអនាថាដែលដើរដេកតាមសំយ៉ាបផ្ទះគេ​ ហើយពេលដើរទៅណាម្ដងៗប៉ះស្អីលួចនឹង​ ដើម្បីបានលុយទិញថ្នាំជក់។

បច្ចុប្បន្នជនសង្ស័យខាងលើ​ ត្រូវកម្លាំងសមត្ថកិច្ចឃុំខ្លួនបណ្ដាះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក​ ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់។ ចំណែកឯម៉ូតូជនរងគ្រោះ​ ត្រូវសមត្ថកិច្ចប្រគល់ជូនទៅវិញ៕

អត្ថបទដែលជាប់ទាក់ទង