ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្កាយមាស៥ ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ប្រារព្ធពិធីអបអរសាទរខួប២០ឆ្នាំ ថ្ងៃកំណើតកងទ័ពជើងគោក

175


ភ្នំពេញ៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមករា គ.ស ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីប្រារព្ធខួប២០ឆ្នាំថ្ងៃកំណើតកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។

ពិធីអបអរសាទរខួបលើកទី ២០ នៃកងទ័ពជើងគោកថ្ងៃនេះ គឺប្រាព្ឋធ្វើឡើងនៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា មន្ត្រីតំណាងអង្គទូតនានា ព្រមទាំងមន្ត្រីសេនានុព័ន្ធយោធារបស់បណ្តាប្រទេសជាច្រើនផងដែរ។ ក្រៅពីនោះក៏មាននាយទាហាន ពលទាហាន អមដោយយុទ្ធោបករណ៍ទំនើបៗជាច្រើនក៏នឹងត្រូវយកមកបង្ហាញក្នុងពិធីនេះផងដែរ។

បន្ទាប់ពីប្រទេសកម្ពុជាបានបិទបញ្ចប់ភ្លើងសង្គ្រាម និងការបែកបាក់ជាតិទាំងស្រុងនៅចុងឆ្នាំ១៩៩៨
ក្រោមនយោបាយឈ្នះឈ្នះហើយនោះ។ កងយោធពលខេមរភូមិន្ទក៏ត្រូវបានធ្វើការកែសម្រួលប្រព័ន្ធគ្រប់គ្រង និងការដឹកនាំផងដែរ។
កងទ័ពជើងគោក ក៏ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៩ ហើយក៏បានកំណត់យកថ្ងៃទី២៤ ខែមករា ជាថ្ងៃកំណើតរបស់ខ្លួន
និងប្រារព្ធពិធីអបអរសាទរជារៀងរាល់ឆ្នាំផងដែរ៕





អត្ថបទដែលជាប់ទាក់ទង