សន្និសីទកាសែត ស្តីអំពី ស្ថានភាពវិស័យអចលនទ្រព្យ នៅកម្ពុជាក្នុងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត
ភ្នំពេញ៖ នារសៀលថ្ងៃទី២៤ខែមករាឆ្នាំ២០១៩នេះ ក្លិបអ្នកកាសែតកម្ពុជា និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានរៀបចំសន្និសីទកាសែតរួមគ្នាស្តីអំពី «ស្ថានភាពវិស័យអចលនទ្រព្យនៅកម្ពុជាក្នុងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត»នៅសណ្ឋាគារកាំបូឌីយ៉ាណា។
វាគ្មិននៅក្នុងសន្និសីទកាសែតរួមមាន៖
១ លោក ម៉ាន់ ច័ន្ទឌី អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា
២ លោក ឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា
៣ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា
សន្និសីទកាសែតត្រូវបានសម្របសម្រួលដោយលោក ពុយ គា ដែលជាអគ្គលេខាធិការនៃក្លិបអ្នកកាសែតកម្ពុជា។
នេះគឺជារលើកដំបូងហើយ ដែលក្លិបអ្នកកាសែតកម្ពុជា បានទទួលកិច្ចសហការជាមួយសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដើម្បីរៀបចំសន្និសីទកាសែតស្តីអំពីវិស័យដ៏សំខាន់នេះ៕