ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទា​ហ៊ាន​សឹក​រង​ស្រុក​សំឡូត​ម្នាក់​ ​របួស​កែងជើង​ធ្ងន់ធ្ងរ​ ពេលដើរ​ជាន់​មីន​

90


បាត់ដំបង​៖​ ទា​ហ៊ាន​សឹក​រង​ស្រុក​សំឡូត​ម្នាក់​ ដើរ​ជាន់​មីន​ បណ្ដាល​ឲ្យ​ផ្ទុះ​របួស​កែងជើង​ធ្ងន់ធ្ងរ​ នៅ​ប៉ុស្តិ៍សារិកា​ ភូមិ​ពាម​តា​ ឃុំ​តា​តោក​ ស្រុក​សំឡូត​ ។​ ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៣​ ខែមករា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ ២៣៖១៥​នាទី​ ។​

បើតាមផេកហ្វេសប៊ុកផ្លូវការ លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ បានសរសេរថា “គ្រាប់មីនប្រឆាំងមនុស្សប្រភេទ៧២អា​ ប្រហារជើងកងទ័ពសឹករងស្រុកសំឡូត ទាំងព្រឹក នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះ​ នៅភូមិសាស្ត្រនៃភូមិពាមតា​ ឃុំតាតោក​ ស្រុកសំឡូត​ ខេត្តបាត់ដំបង។ គ្រាប់មីន៧២A នេះ​ អាចបង្កឱ្យពិការក្រោមជង្គង់”។

យោង​តាម​របាយការណ៍​ពី​ នគរបាល​ស្រុក​ស្រុក​សំឡូត​ បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ ឈ្មោះ​ សាយ​ ពៅ​ ភេទ​ប្រុស​ អាយុ​ ៤៥​ឆ្នាំ​ ជា​ទា​ហ៊ាន​សឹក​រង​ស្រុក​សំឡូត​ ដែល​ជា​ចំណុច​ឈរជើង​ការពារ​ព្រំដែន​ ពេល​ដែល​ដូរ​វេន​ប្រចាំការ​ ជន​រង​គ្រោះ​បាន​ដើរ​ជាន់​មីន​ បណ្ដាល​ឲ្យ​ផ្ទុះ​របួស​កែងជើង​ធ្ងន់ធ្ងរ​។​

ក្រោយ​ទទួល​ដំណឹង​ សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​ ត្រួតពិនិត្យ​នៅ​កន្លែង​កើតហេតុ​ និង​បញ្ជូន​ជន​រង​គ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ខេត្តបាត់ដំបង​៕

អត្ថបទដែលជាប់ទាក់ទង