ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃុន ឌីម៉ាជួបជើងខ្លាំងថៃផាន ផាយ៉ាក់

129

​ភ្នំពេញ:ម្ចាស់មេដាយមាសស៊ីហ្គេមរបស់កម្ពុជាឃុន ឌីម៉ា ក្លិបកងរាជអាវុធហត្ថរាជធានីភ្នំពេញនឹងជួបប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងថៃផាន ផាយ៉ាក់(Phan Phayak)លើសង្វៀនBoostron Fighter on Fireរបស់អាស៊ីអាគ្នេយ៍ព្រឹកថ្ងៃទី២៧មករា ។

​លោកថៃ អ៊ូដែលជាប្រធានសមាគមប្រដាល់ខេត្តបន្ទាយមានជ័យ និងជាអ្នកដឹកនាំអ្នកប្រដាល់បរទេសមកប្រកួតនៅ សង្វៀនអាស៊ីអាគ្នេយ៍នោះអះអាងថាអ្នកប្រដាល់ថៃរូបនេះជាអ្នកខ្លាំងក្នុងចំណោមអ្នកខ្លាំងនៅក្នុងប្រទេសថៃ តែឌីម៉ាក៏ជាកំពូលអ្នកខ្លាំងរបស់កម្ពុជាដែរ ។

​ឌីម៉ាមានប្រវត្តិប្រកួតចំនួន១០៣ដង ឈ្នះ៨៩ដង ចាញ់១២ដង និងស្មើពិន្ទុ២ដង ។គេជាអ្នកប្រដាល់ដែលមាន

ផ្លែវ៉ៃល្អ ចេញ ចូលរហ័សនិងចេះប្រែប្រួលឥរិយាបទប្រកួត ទៅតាមការប្រែប្រួលរបស់គូប្រកួត ។
​ចំពោះផាន ផាយ៉ាក់វិញនេះជាលើកដំបូងហើយដែល គេមកប្រកួតនៅស្រុកខ្មែរគេមានប្រវត្តិប្រកួតចំនួន៧៥ដង ឈ្នះ៦៣ដង និងចាញ់១២ដង ។ឌីម៉ាអាចយកឈ្នះជើងខ្លាំងថៃរូបនេះឬទេ ?

​អ្នកប្រដាល់កម្ពុជារិន សារ័ត្នក្លិបTop Team Cambodia ប្រកួតជាមួយអ្នកប្រដាល់ថៃហ្វា មឺឆៃ(Fa Mechhai)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ។

​ហ្វា មឺឆៃគេធ្លាប់មកប្រកួតនៅស្រុកខ្មែរ២-៣លើក ហើយគេមិនមែនជាអ្នកប្រដាល់ដែលអន់នោះឡើយ ។គេមានប្រវត្តិប្រកួតចំនួន៦៥ដង ឈ្នះ៥៣ដងចាញ់១២ដង ។ចំពោះសារ័ត្នក៏ជាអ្នកប្រដាល់ជើងខ្លាំងដែរតែមួយរយៈនេះ
គេមិនសូវមានឱកាសមកប្រកួតនៅសង្វៀនអាស៊ីអាគ្នេយ៍ ។
​សារ័ត្នមានប្រវត្តិប្រកួតចំនួន៤៨ដង ឈ្នះ៣៤ដង ចាញ់១១ដង និងស្មើពិន្ទុ ៣ដង ។ជំនួបមួយនេះមិនដឹងថានរណាជាអ្នកមាន សមត្ថភាពដណ្ដើមជ័យជំនះនោះឡើយ ។

​ម៉ន ព្រំម៉ាញក្លិបការិយាល័យទី៥កងទ័ពជើងគោក ប្រកួតជាមួយអ្នកប្រដាល់អ៊ីរ៉ង់ឈ្មោះអាលី ហ្វារ៉ាហ្សាដេ
(Ali Farazadeh)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។

​ព្រំម៉ាញមានប្រវត្តិប្រកួតចំនួន៦៦ដង ឈ្នះ៥១ដង ចាញ់១៤ដង ស្មើពិន្ទុ១ដង ។ចំពោះអ្នកប្រដាល់អ៊ីរ៉ង់អាលីហ្វារ៉ាហ្សាដេវិញគេមានប្រវត្តិប្រកួតទើបយែ១៣ដង ឈ្នះ១០ដង និងចាញ់៣ដង ។ព្រំម៉ាញពេលខ្លះគេវ៉ៃបានល្អតែពេលខ្លះអន់តែម្ដង ។ការប្រកួតមួយនេះយ៉ាងម៉េចដែរ ។

អត្ថបទដែលជាប់ទាក់ទង